ក្រោយពីបានធ្វើការត្រួតពិនិត្យ ភាគីខាងក្រុមហ៊ុន Apple អះអាងថា ហែកឃើរ មិនបានគ្រប់
គ្រងគណនី iCloud ណាមួយរបស់ក្រុមតារា តាមរយៈបញ្ហាចន្លោះប្រហោងនៃសេវាកម្ម របស់
ខ្លួននោះទេ។

Jennifer Lawrence និង Kate Upton ក៏ជាតារាដែលត្រូវគេហែកយករូបថតអាក្រាត

ពីរថ្ងៃកន្លងមកនេះ ព័ត៌មានទាក់ទិននឹងបញ្ហាដែលថា រូបភាព និងវីដេអូស្រើបស្រាលរបស់តារា
Hollywood ត្រូវក្រុមហែកឃើរលួចយក និងបានបង្ហោះនៅលើទំព័រ 4Chan បានធ្វើឱ្យមាន
ចំណាប់អារម្មណ៍ជាខ្លាំង ពីសំណាក់សាធារណជន។ ទិន្នន័យ “អាស្រូវ” ខាងលើនេះ ក៏ត្រូវបាន
គេចែករំលែកជាបន្តបន្ទាប់ ក្នុងល្បឿនយ៉ាងលឿន នៅលើបណ្ដាញអ៊ីនធឺរណែត។

មិនយូរប៉ុន្មាន មានព័ត៌មានជាច្រើន បានចុះផ្សាយថា កំហុសគឺស្ថិតនៅត្រង់សេវាកម្ម Find My
iPhone របស់ Apple ។ ហែកឃើរ អាចប្រើប្រាស់កំហុស ឬចន្លោះប្រហោងរបស់សេវាកម្មនេះ
ដើម្បីស្វែងរកលេខសម្ងាត់ជាបន្តបន្ទាប់ រហូតដល់បានរកឃើញ ហើយជនរងគ្រោះ មិនបាន
ទទួល អ៊ីមេលរាយការណ៍ណាមួយទាំងអស់។

ប៉ុន្ដែ ថ្ងៃនេះ Apple បានអះអាងជាផ្លូវការ ដោយបានបដិសេធការចោទប្រកាន់ខាងលើ។ ក្រុម
ហ៊ុននេះ ឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មាន ពួកគេមានការខឹងសម្បារខ្លាំងណាស់ ហើយ
បានប្រមូលវិស្វករកំពូលៗរបស់ខ្លួន ដើម្បីស្វែងរកការពិត។ ក្រោយរយៈពេល ៤០ម៉ោងនៃការ
ត្រួតពិនិត្យ លទ្ធផល បានបង្ហាញថា គណនីរបស់អ្នកល្បីឈ្មោះ ស្ថិតក្នុងការវាយប្រហារដែល
មានគោលបំណងសំខាន់។ ក្រុមហែកឃើរ បានស្វែងរកលេខសម្ងាត់ ដោយយោងទៅលើព័ត៌
មាន ដូចជា ឈ្មោះអ្នកប្រើប្រាស់ជាដើម ដើម្បីសន្និដ្ឋានអំពីលេខសម្ងាត់ និងសំនួរសម្ងាត់ជា
ដើមហើយការវាយប្រហារនេះ គឺមានការពេញនិយមនៅលើអ៊ីនធឺរណែត។

Apple បានរកឃើញថា ពុំមានគណនីណាមួយ ត្រូវបានត្រួតត្រាដោយក្រុមហែកឃើរ ដោយ សារតែកំហុសផ្នែកបច្ចេកទេសរបស់សេវាកម្ម iCloud និង Find My iPhone នោះឡើយ នេះ
មានន័យថា ប្រព័ន្ធសេវាកម្មរបស់ Apple មានសុវត្ថិភាព។

មុននេះ មានការសន្និដ្ឋានថា បញ្ហាបែកធ្លាយរូបភាពអាក្រាត និងវីដេអូក្ដៅសាច់របស់តារា
Hollywood គឺមកពីសេវាកម្ម Find My iPhone របស់ Apple

ការវាយប្រហារ ដណ្ដើមកាន់កាប់គណនី ដូចខាងលើ គឺមិនមែនជារឿងចម្លែកនោះទេ ក្រុម
ហែកឃើរ បានស្រាវជ្រាវយ៉ាងល្អិនល្អន់អំពីជនរងគ្រោះ ក្រោយមក ប្រើប្រាស់ចំនុចខ្សោយ
របស់អ្នកប្រើប្រាស់ ដែលតែងតែដាក់លេខសម្ងាត់ និងចម្លើយការពារគណនី ងាយស្រួលស្មាន
ត្រូវ។ Apple ក៏បានសារភាពថា ធ្លាប់មានគណនីរបស់អ្នកប្រើប្រាស់ ត្រូវក្រុមហែកឃើរចូល
គ្រប់គ្រង តែថា ករណីខាងលើ គឺជាកំហុសរបស់ម្ចាស់គណនី ដែលមិនមានការប្រុងប្រយ័ត្ន៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Eonline /9to5mac