នៅពេលប្រើប្រាស់ telescopes Hubble ពិនិត្យមើលធាតុផ្សំនៃបរិយាកាសរបស់ផ្កាយ white dwarf
(ស្នូលរបស់ផ្កាយដែលបានឆេះ)ចំនួន ៤ ក្រុមអ្នកវិទ្យាសាស្ដ្រនៃសាកលវិទ្យាល័យ Warwick(អង់
គ្លេស)បានរកឃើញថា ធាតុផ្សំភាគ ច្រើននៅក្នុងបរិយាកាសរបស់វាគឺត្រូវបានបង្កើតឡើងពីសារ
ធាតុដែលមាននៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដូចជា oxygen, magnesium, silicon, និងដែក។

Reuters បានអោយដឹងថា សារធាតុខាងលើគឺជាធាតុផ្សំដែលមាននៅក្នុងផែនដីចំនួន ៩៣%។
ទន្ទឹមនឹងនេះ អ្នកវិទ្យាសាស្ដ្រក៏បានរកឃើញ carbon មួយភាគតូចផងដែរ ដូច្នេះគេអាចដឹងបាន
ថា ផ្កាយទាំងនេះធ្លាប់មានភពវិលជុំវិញខ្លួនរបស់វា។

ដោយសារតែផ្កាយ white dwarf គឺជាស្នូលកណ្ដាលដែលនៅសល់របស់ផ្កាយធំៗ ដែលបានឆ្លង
កាត់ដំណាក់កាលឆេះអស់ស្រទាប់ខាងក្រៅ ដូច្នេះវត្ថុធាតុក្នុងក្នុងបរិយាកាសរបស់ពួកវាអាចជា
ដានរបស់ភពដែលធ្លាប់បានហើរជុំវិញវា។ បណ្ដាភពទាំងនេះអាចធ្លាប់ស្ថិតនៅឆ្ងាយ និងមាន
សុវត្ថិភាពដូចទៅនឹងផែនដីរបស់យើង ប៉ុន្ដែនៅពេលផ្កាយមេរបស់ពួកវាផ្ទុះឡើង ភពដែលនៅ
ជុំវីញនោះក៏នឹងត្រូវ "លេបត្របាក់" ដោយសារតែការឆេះនោះ។

ជាលទ្ធផល ភពទាំងឡាយដែលហើរជុំវិញផ្កាយមេនោះដែលឆេះនោះនឹងត្រូវបាត់ខ្លួន នៅសល់
តែធូលី និងកំទេចកំទីជុំវិញផ្កាយ white dwarf (ស្នូលរបស់ផ្កាយដែលបានឆេះ)។ ក្រុមអ្នកវិទ្យា
សាស្ដ្រយល់ថា ប្រព័ន្ធព្រះអាទិត្យរបស់យើងក៏នឹងមានដំណើរយ៉ាងដូច្នេះក្នុងរយៈពេលពី ៤ ទៅ
៥ពាន់លានឆ្នាំខាងមុខ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ KH