ពាក់ព័ន្ធទៅនឹង smartphone Windows Phone 8 ដែលនឹងបំពាក់កាមេរ៉ាទំហំដ៏ធំ Lumia EOS,
គណនី @evleaks ដែលជំនាញខាងផ្តល់នូវព័ត៌មានចចាមអារាម ស្តីពីឧបករណ៍បច្ចេកវិទ្យា
បានចែករំលែកនៅលើ Twitter ស្តីពីឈ្មោះហៅជាផ្លូវការរបស់ស្មាតហ្វូនមួយនេះ។ តាមប្រភព
នេះ លទ្ធភាពច្រើន Lumia EOS នឹងត្រូវបានហៅឈ្មោះជាផ្លូវការថា Lumia 1020។

ការដែល Lumia EOS នឹងមានឈ្មោះហៅថ្មី មិនមែនគ្មានមូលដ្ឋាននោះទេ។ មូលដ្ឋានដំបូង
បំផុត គឺទម្លាប់ដាក់ឈ្មោះទូរស័ព្ទ ដោយប្រើលេខ របស់ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់។ ក្រៅពី
នេះ ឈ្មោះ 1020 គឺជាការកត់សំគាល់ ក្នុងការបោះជំហានទៅមុខថ្មីមួយទៀត ក្នុងការដាក់
ឈ្មោះស្មាតហ្វូនរបស់ Nokia ជាមួយនឹងលេខ ៤ តួ ជំនួសឲ្យ ៣ តួ ដូចសព្វថ្ងៃ ។

បើតាមការសន្និដ្ឋាន Lumia EOS ឬ (Lumia 1020) នេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១១
ខែកក្កដា ខាងមុខនេះ នៅព្រឹត្តិការណ៍មួយដែល Nokia នឹងប្រារព្ធឡើង៕

ដោយ៖ សិលា
ប្រភព៖ Zng