ភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់ ជាប់ ពាក់ព័ន្ធ នឹងសកម្មភាព ប្លន់ម៉ូតូធុនធំ ចំនួន ១គ្រឿង
ត្រូវបានកម្លាំងនគរបាល ខណ្ឌ សែនសុខ ដឹកនាំបញ្ជាផ្ទាល់ពីលោក ម៉ក់ ហុង អធិការនគរបាល
ខណ្ឌ បានឃាត់ខ្លួន កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅភូមិត្រញំង
ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

យោងតាមរបាយការណ៍ របស់នគរបាល ខណ្ឌសែនសុខ បានឱ្យដឹងថា ជនសង្ស័យ ទី១ ឈ្មោះ
អាង ណាង ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល សង្កាត់ បឹងទំពុន ខណ្ឌមាន
ជ័យ និងជនសង្ស័យទី២ ឈ្មោះ សួន សំអាន ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករ ដើរដេក
តាមចិញ្ចើម ថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ដោយឡែកជនរងគ្រោះ ឈ្មោះ ទិត្យ
ឡាដែត ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មន្ដ្រី សណ្ដាប់ធ្នាប់ ខណ្ឌទួលគោក ស្នាក់ នៅផ្ទះ លេខ
៣ សង្កាត់ច្រាំងចំរេះ ខណ្ឌ ឫស្សីកែវ។

របាយការណ៍របស់នគរបាលបានបន្ដថា មុនពេលកើតហេតុ ពោលនៅវេលាម៉ោង ១ និង៣០នាទី
យប់រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៣ កម្លាំង នគរបាលខណ្ឌសែនសុខ
បានចុះល្បាតនៅ ក្នុងភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ស្រាប់ តែពេលនោះ បានឃើញជនសង្ស័យ
ទាំង២ នាក់ កំពុងបណ្ដើរម៉ូតូចំនួន ២គ្រឿង ម៉ាក WR 450R ពណ៌ខៀវលាយស គ្មានស្លាក លេខ
ពេលនោះក៏មានការសង្ស័យក៏ឃាត់ ខ្លួនសួរនាំ ទើបដឹងថា ពួកគេទាំង ២នាក់ ជាចោរលួចម៉ូតូ។
នៅពេលនោះដែរ កម្លាំង សមត្ថកិច្ចក៏បានដកហូត ម៉ូតូវ៉េវ ១គ្រឿង ពណ៌កាប់ស្ដាំង ស៊េរីចាស់ ពាក់
ស្លាកលេខ ព្រះសីហនុ ១សេ ២៧៨៧ ដែលពួកគេជិះ ធ្វើសកម្មភាព ។ បច្ចុប្បន្នជនសង្ស័យទាំង ២
នាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បី កសាងសំណុំ
រឿងបញ្ជូនទៅតុលាការ ចាត់ ការតាមផ្លូវច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល