CamNews

នូណា អួតរឿងមានប្រុស តាមស្រឡាញ់ច្រើន

ភ្នំពេញ៖ អតីតតារាចម្រៀង របស់ផលិតកម្មស៊ីស្តា និងជាតារាចំណូលថ្មី នៅ Diamond Music កញ្ញា នូណា បច្ចុប្បន្នបាននឹងកំពុង ពញ្ញាក់ស្មារតីក្រុមបុរសៗ ជាអ្នកមានទ្រព្យ សម្បត្តិស្តុកទាំងក្នុង និង ក្រៅ ស្រុកតាមចោមរោម ចង់បានលម្អងក្លិនថ្ពាល់ និងបេះដូងរបស់នាង យកទៅឃុំគ្រង ធ្វើជាម្ចាស់ ចិត្ត ។ ជាការកត់សម្គាល់ រូបសម្ផស្សខាង ក្រៅគឺតែងតែជាចំណុចលេចធ្លោមួយ ហើយក៏ពុំមែនជា រឿងអ្វីចម្លែកនោះដែរ សម្រាប់មនុស្សទូទៅ និងតារាសិល្បៈ ។

ចំណែកឯបុប្ផាមានសម្រស់ និងក្លិនក្រអូប ក៏ដូចជាមនុស្សស្រី មានរូបសម្រស់ស្រស់សោភា ពិតជា សំបូរក្រុមកន្លង់ តាមចោមរោមចង់ ក្រេបលម្អងគន្ធា ។ កញ្ញា នូណា ត្រូវបានទស្សនិកជនស្គាល់ និង ចាប់អារម្មណ៍ មកលើនាងច្រើន ក្រោយពេល តារារូបនេះ បានប្តូរទ្រនំ ចូលជ្រកក្រោម ដំបូលផលិត កម្ម Diamond Music ។ លើសពីនេះទៅទៀត នោះនាងត្រូវ បានគេស្គាល់ និងចាប់អារម្មណ៍ខ្លាំង តាមរយៈរូប សម្រស់ដ៏ស្រស់ស្អាតរបស់នាង តែងឆក់យកចំណាប់ អារម្មណ៍ ពីសំណាក់ក្រុមបុរសៗ ឱ្យតាម ចោមរោមស្នេហ៍ ។

ស្ថិតនៅក្នុងវ័យ២០ឆ្នាំ កញ្ញា នូណា បាននិយាយទទួលស្គាល់ កាលពីថ្មីៗនេះថាសព្វថ្ងៃនេះ គឺមានអ្នក តាមសុំស្នេហ៍ ច្រើន ប៉ុន្តែក្នុងដំណាក់កាលនេះ នាងមិនទាន់ហ៊ានទទួលយកក្តីស្រលាញ់ ពីបុណាម្នាក់ នៅឡើយទេ ព្រោះចង់យក ឱកាសនេះ សាងកេរ្តិ៍ឈ្មោះល្បី ក្នុងអាជីពសិល្បៈសិន ។ កញ្ញា នូណា បាន បញ្ជាក់ខ្លីថារាល់លើកឲ្យតែមានបុរស ណាតាមស្នេហ៍ គឺនាងតែងតែប្រកែក បដិសេធន៍ មិនទទួលយកនោះឡើយ ។ តារាចម្រៀង កំពុងតែរះពន្លឺថ្មី នៅលើវិថីសិល្បៈ កញ្ញា នូណា បន្ទាប់ពីឈានជើង ចូលប្រឡូក នៅក្នុងអាជីពសិល្បៈ អស់រយៈពេល ជាង១ ឆ្នាំកន្លង មកនេះ ឃើញថា នាងកំពុងតែវិវឌ្ឍ ខ្លួន ឲ្យក្លាយទៅជាតារា ចម្រៀង មានឈ្មោះបោះសំឡេង ល្បីដូចតារាប្រុស -ស្រីផ្សេងទៀត ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល