CamNews

Samsung Galaxy S5 អាចនឹងបង្ហាញខ្លួន នៅក្នុងខែមីនា នៅទីក្រុងឡុងដ៍

គំរូស្មាតហ្វូនស៊េរីខ្ពស់ Galaxy S5 ដែលជិតបង្ហាញខ្លួនរបស់ Samsung អាចនឹងមកដល់ នៅក្នុង ខែមីនា ខាងមុខនេះ គឺមិនមែន នៅក្នុងខែមេសា ដូចព័ត៌មានចចាមអារាម ផ្សាយពីលើកមុននោះ ទេ។

អ្នកកាសែតជនជាតិអ៊ីតាលីម្នាក់ឈ្មោះ Flavio ទើបតែបានបង្ហោះព័ត៌មាននៅលើ Twitter របស់ ខ្លួន ដោយបង្ហើបឲ្យដឹងថា Samsung Galaxy S5 នឹងត្រូវបានគេប្រកាសបង្ហាញនៅឯ ព្រឹត្តិការណ៍ មួយ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស ពាក់កណ្តាលខែមីនា ខាងមុខ នេះ។ ទន្ទឹមនឹងនោះ អ្នកកាសែតនេះ ក៏បានបញ្ជាក់ថា ព័ត៌មានខាងលើនេះគឺខ្លួនទទួលបាន មកពីប្រភពដ៏គួរឲ្យជឿជាក់មួយ ដែលបានប្រាប់មកដល់រូបគេ។

(រូបច្នៃប្រឌិត ចចាមអារាម)

អ្នកជំនាញវិភាគមួយចំនួន បានឲ្យដឹងថា ម៉ូដែលមុននេះ Samsung Galaxy S4 ក៏បានប្រកាសថា បង្ហាញណែនាំនៅក្នុងខែ មីនា ឆ្នាំ២០១៣ ដែរ នៅព្រឹត្តិការណ៍ឯ ទីក្រុងញូយ៉ក។ ហើយមុននេះ ក៏មានព័ត៌មានចចាមអារាមដែរថា Galaxy S5 នឹងបង្ហាញខ្លួន នៅក្នុងខែមករានេះ ហើយក៏មាន ព័ត៌មានជាច្រើនទៀត បានបញ្ជាក់ថា វានឹងត្រូវបានបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC 2014 នៅខែកុម្ភះ ខាងមុខនេះដែរ។​ ដូច្នេះ Galaxy S5 នឹងបង្ហាញខ្លួន នៅក្នុងខែណា ឲ្យប្រាកដនោះ គឺមានតែត្រូវរង់ចាំដល់ ការចែកលិខិតអញ្ជើញ ចូលរួមព្រឹត្តិការណ៍ បង្ហាញណែនាំស្មាតហ្វូននេះ ជាផ្លូវការ ពីខាង Samsung នោះទេ។

(រូបច្នៃប្រឌិត ចចាមអារាម)

Samsung Galaxy S5 ត្រូវបានគេរំពឹងទុកថា នឹងមានការរចនាម៉ូតថ្មីស្រឡាងមួយ បើប្រៀបជា មួយនឹង ស្មាតហ្វូនត្រកូល Galaxy S ជំនាន់មុនៗ។ ស្មាតហ្វូននេះ អាចនឹងបំពាក់នូវសំបកធ្វើពី លោហធាតុ និងមានអេក្រង់ កំរិតរីសូលុយហ្សិន 2K ដ៏ច្បាស់ត្រជាក់ភ្នែក៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing