ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត កាលបើ និយាយពីមនោសញ្ជេតនា មនុស្សយើង មិនថាប្រុស ស្រី ក្មេង ឬ ចាស់នោះទេ តែងតែស្តែងចេញពីក្នុងខ្លួន តួយ៉ាង បើសិនណា លោកអ្នក កំពុងតែធ្វើដំ ណើរថ្មើរជើង និងប្រទះឃើញ ក្មេងស្រីម្នាក់ អង្គុយយំតែម្នាក់ ច្បាស់ណាស់ ជាមួយនឹងក្តីអាណិតអា សូវ ពិតជាចូលទៅសួរនាំ យកអាសារ ថាមូលហេតុអ្វី បានជានាងយំជាដើម ។ ផ្ទុយមកវិញ នៅឯ ប្រទេសប្រេស៊ីល ឯណោះវិញ ក្រុមមនុស្សជាអ្នកថ្មើរជើង ជំនួសអោយ ការក្លាយខ្លួនជា អ្នកយកអា សារដ៏ល្អនោះ ពួកគេ បែរជាភ័យ សឹងតែជ្រុះសក់ ពោល ក្មេងស្រី ដែលអង្គុយយំ នៅតាមផ្លូវដើរមួយ កន្លែងនោះ ពេលងើបមុខឡើង គេគឺជាបិសាចទៅវិញ ។

គួររំឮកថា តាមពិតទៅ ខ្សែអាថ៍វីដេអូខាងក្រោមនេះ វាពុំមែនជាការពិតនោះទេ វាគ្រាន់តែជាការរៀប ចំឡើង ពីសំណាក់ពលរដ្ឋប្រេស៊ីលម្នាក់ ដែលមានគណនី យូធូប ឈ្មោះ Canal Boom ។ ការធ្វើបែប នេះ គេអាចហៅបានថា វីដេអូ ពញ្ញាក់អារម្មណ៍ ឆ្គួតៗ ឬ វីដេអូល្បិចរប៉ិលរប៉ូច ឬ Prank Video ។ ជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាពរួមរន្ធត់យ៉ាងណានោះ តាមដានទស្សនាបន្តិចទៅ ៖

<object width="477" height="409" data="http://www.youtube.com/v/PjdIM57Q8ZU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/PjdIM57Q8ZU&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ