CamNews

ស្ដ្រីជនជាតិឡាវ កាត់ខ្មែរ ស្កាត់ពីស្ទឹង ត្រែងទៅលេងបងប្អូន នៅក្រចេះ វង្វេងដល់ កំពង់ចាម

-ស្នងការខេត្តកំពង់ចាម និងមន្ទីរសង្គមកិច្ច ឧបត្ថម្ភថវិកាឲ្យជិះរថយន្តតាក់ស៊ី ត្រឡប់ទៅវិញ

កំពង់ចាម  ៖ ស្ដ្រីជនជាតិឡាវ កាត់ខ្មែរ ម្នាក់ រួមជាមួយកូនតូចៗ៣នាក់ ក្នុងនោះ ស្រីពីរនាក់ បានវង្វេងផ្លូវ តាំងពីធ្វើដំណើរពី ផ្ទះរបស់ខ្លួននៅ ឃុំកោះសំពាយ ស្រុកសៀម បូក ខេត្ដស្ទឹងត្រែង ឆ្ពោះទៅឃុំព្រែកជីក ស្រុកស្នួល ខេត្ដក្រចេះ ប៉ុន្ដែបានធ្វើដំណើរ ទៅដល់ទីរួមខេត្ដកំពង់ចាម កាលពីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥។

ប៉ុន្ដែជនជាតិឡាវ សញ្ជាតិកម្ពុជា និងកូនៗរបស់ខ្លួន ទាំង៣នាក់ ត្រូវបានលោកស្នងការខេត្ដ កំពង់ចាម ឱ្យមន្ដ្រី ជំនាញសហការជាមួយ មន្ទីរសង្គមកិច្ចខេត្ដ ផ្ដល់ថវិកាឱ្យជិះរថយន្ដ តាក់ស៊ីឆ្ពោះទៅឃុំព្រែកជីក ស្រុកស្នួល វិញហើយ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ នេះ ។

លោកស្រីអៀម វ៉ាន់នី ស្នងការរងនគរ បាលខេត្ដកំពង់ចាម ទទួលផែនប្រឆាំងការ ជួញដូរផ្លូវភេទ និងការពារ អនីតិជន បាន រៀបរាប់ពីដំណើររឿងថា ស្ដ្រីជនជាតិឡាវ រូបនេះ និងកូនតូចៗ៣នាក់ ក្នុងនោះកូនស្រី ២នាក់ រស់នៅភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្ដស្ទឹងត្រែង បានធ្វើដំណើរទៅលេងបងប្អូន នៅភូមិព្រែក ជីក ស្រុកស្នួល ខេត្ដក្រចេះ ។

លោកស្រីបន្ដទៀតថា ដោយសារតែពុំ ស្គាល់ទីតាំងភូមិសាស្ដ្រច្បាស់លាស់ ស្ដ្រីរូប នេះ ពេលធ្វើដំណើរដល់ ស្រុកស្នួលរួចមក មិនចុះក៏ជិះ រថយន្ដតាក់ស៊ី រហូតដល់គល់ស្ពាន គីហ្សូណា ទីរួមខេត្ដកំពង់ចាម ដោយអស់ លុយ៥៥០០០រៀល ។

ពេលចុះពីលើរថយន្ដកាត់ស៊ី ស្ដ្រីរូបនេះ និងកូនទាំង៣នាក់ បានហៅម៉ូតូឌុបជិះ ទៅភូមិព្រែកជីក ចៃដន្យនៅ ខេត្ដកំពង់ចាម មានភូមិមួយឈ្មោះព្រែកជីកដែរ នៅចម្ងាយពីទីរួមខេត្ដ ៥គីឡូម៉ែត្រ ។

ពេលធ្វើដំណើរតាមម៉ូតូឌុប នៅភូមិព្រែកជីកនោះ អ្នកម៉ូតូឌុប ទារលុយ ៣៥០០០រៀល ពេលនោះគាត់អត់មានលុយ ស្រាប់តែអ្នករត់ម៉ូតូឌុប ដែលជាមនុស្សចិត្ដល្អផងនោះ ក៏នាំពួកគេទៅវត្ដថ្មី ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដើម្បីទៅផ្ញើនិងព្រះសង្ឃ  តាជីយាយជី ។

លោកស្រី អៀម វ៉ាន់នី បានបន្ដទៀតថា នៅពេលអ្នកម៉ូតូឌុបយកទៅដាក់នៅក្នុងវត្ដ ក៏ត្រូវដូនជី នាំពួកគេមកជួប នគរបាលមូលដ្ឋាន ដើម្បីជួយដោះស្រាយ ក៏ដូចជាផ្ដល់លុយផ្ដល់កាក់ឱ្យធ្វើដំណើរត្រឡប់ទៅវិញ ។ រយៈពេលពេញ មួយយប់ ស្ដ្រីជនជាតិឡាវរូបនេះ និងកូនតូចៗទាំង៣ នាក់ បានស្នាក់នៅ និងហូបចុកនៅផ្ទះ របស់លោកស្រី រហូតដល់ព្រឹកឡើង ។

លោកស្រីបន្ដថា ចំពោះករណីនេះ លោក ឧត្ដមសេនីយ៍ បែន រត្ន័ បានផ្ដល់ថវិកាមួយ ចំនួន ហើយខាងមន្ទីរ សង្គមកិច្ចក៏បានផ្ដល់ ថវិកាខ្លះជូនគាត់ រករថយន្ដតាក់ស៊ីធ្វើដំណើរ ទៅភូមិពែកជីក ស្ថិតក្នុងស្រុកស្នួល ខេត្ដ ក្រចេះដើម្បីទៅរកបងប្អូននៅទីនោះវិញ ហើយ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល