ភ្នំពេញ ៖ គូរសង្សារមួយគូរ អង្គុយសាសងគ្នា ទាំងកណ្ដាលយប់ស្ងាត់ ត្រូវជនសង្ស័យ២នាក់ យកកាំបិត សាំមូរាំខ្លី មួយដើម និង កាំភ្លើងខ្លីមួយដើម មកភ្ជង់គំរាម ប្លន់យកម៉ូតូ ម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរី២០១៤ មួយគ្រឿង និងទូរស័ព្ទ ម៉ាកសាំសុង ហើយយកស្នប់ ដៃវាយចំក្បាល ភាគីខាងប្រុស ១ដៃ បណ្ដាល ឲ្យបែកក្បាល រួចក៏ជិះរត់គិចខ្លួន បាត់យ៉ាងសុវត្ថិភាព ។

ហេតការណ៏នេះ បានកើតឡើង កាលពីវេលម៉ោង១១និង៣០នាទី ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៤ ត្រង់ចំណុចជិត រង្វង់មូលព្រះនរាយ មុខវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ ជ័យជំនះ ខណ្ឌ ដូនពេញ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ លើ ខាង អាយុ ១៨ ឆ្នាំ សព្វថ្ងៃ ស្នាក់នៅ ក្នុងសង្កាត់ ជ្រោយចង្វារ ជាម្ចាស់ម៉ូតូម៉ាកហុងដា ឌ្រីមសេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1I-2025 ។ ជនរងគ្រោះភាគីខាងស្រី ចន់ ធា អាយុ៣១ ឆ្នាំ ជាម្ចាស់ទូរស័ព្ទ ដៃ ម៉ាកសាំសុង ពណ៌.ស ។

តាមការរៀបរាប់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុង អង្គុយនិយាយគ្នា នៅចំណុច កើតហេតុ ស្រប់តែមានជន សង្ស័យ៣នាក់ ជិះម៉ូតូស្មាកមួយគ្រឿង ឈប់ពីចំងាយ រួចជនសង្ស័យ២ ក៏ដើរ ទៅ មើលមុខរួចទៅហួស មួយសន្ទុះក៏ដើរមកវិញ ដក យកកាំភ្លើង មកភ្ជង់ក្បាល ជនរងគ្រោះ (ភាគី ខាងប្រុស) និងដកកាំបិតមក គំរាមជនរងគ្រោះទាំង២នាក់ ឲ្យប្រគល់សោម៉ូតូ និងទូរស័ព្ទដៃ ចេញមក ក៏ប៉ុន្តែ ជនរងគ្រោះ ហាក់ដូចជាមិនចង់ប្រគល់ឲ្យ ជនសង្ស័យម្នាក់ ក៏ពាក់ស្នប់ដៃ ហើយវាយទៅ លើជនរង គ្រោះខាងប្រុស មួយដៃ ចំពីក្រោយក្បាល បណ្ដោល ជនរងគ្រោះបែកក្បាល ដួល ទើបជនសង្ស័យលួកលើសោរម៉ូតូពីហោរប៉ៅជនរងគ្រោះ ហើយជនរងគ្រោះ ខាងស្រី ក៏ប្រគល់ទូរស័ព្ទដៃ ឲ្យទៅជនសង្ស័យ រួចជនសង្ស័យទាំង២ ក៏ជិះម៉ូតូរបស់ជនរងគ្រោះ ចេញកន្លែងកើតហេតុបាត់យ៉ាងសុវត្ថិភាព ។

បន្ទប់មកជនសង្ស័យម្នាក់ទៀត ដែលជិះម៉ូតូស្មាក់ឈប់ នៅពីចម្ងាយ ក៏ជិះចូលមកធ្វើជា សាកសួរ ថា (មានរឿងអី ត្រូវចារប្លន់មែន) ពេលនោះ ជនរងគ្រោះ ភាគីខាងស្រី ក៏ស្រែកចោរៗ ធ្វើឲ្យជនសង្ស័យ ភ័យក៏ជិះរត់គិចខ្លួនបាត់ស្រមោល ។ ជនរងគ្រោះភាគីខាងស្រីបានបន្ដទៀតថា នៅពេលហេតុការណ៏នោះ គាត់ស្រែកយ៉ាងខ្លាំងឲ្យសមត្ថកិច្ច ដែលនៅជិតនោះឲ្យជួយ តែសមត្ថកិច្ចហាក់ដូចជាមិនចាប់អារម្មណ៏ និងសកម្មភាពពេលចោរធ្វើសកម្មភាព ដែលនៅជិតនោះប្រមាណជា៥០ម៉ែតតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បាននាំជនរងគ្រោះទាំង២នាក់ ទៅធ្វើការសាកសួរ និងដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាល សង្កាត់ជ័យជំនះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល