Nexus 7 គឹជា Tablet មួយដែលមានតំលៃថោក តែមាន hardware ខ្លាំង, គុណភាពល្អ
និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean។

គុណវិបត្តិនៃផលិតផលនេះ គឺត្រង់មិនអាចភ្ជាប់ 3G (សំរាប់ប្រើអ៊ីនធឺណេតតាមរយះស៊ីមទូរស័ព្ទ)
ដូច្នេះអ្នកប្រើត្រូវស្វែងកន្លែងដែលមាន Wifi ដើម្បីប្រើប្រាស់កម្មវិធីទាំងឡាយណាដែលទាក់ទងនឹង
អ៊ីនធឺណេត។ ជាក់ស្តែងចំនុចខ្វះខាតនេះ នឹងត្រូវបំពេញបន្ថែមនៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ។

Tablet Nexus 7

Paul O'Brien, អ្នកដែលបង្កើតគេហទំព័រពីឧបករណ៍សំរាប់ទូរស័ព្ទ (mobile devices)  MoDaCo, ទើប
បង្ហើបឲ្យដឹងថា Asus កំពុងរៀបចំផលិត Version Nexus 7 ដែលមាន 3G ហើយវានឹងមានមុខនៅ
លើទីផ្សារក្នុងរយះពេលប្រហែល 6សប្តាហ៍ទៀត។ បុរសម្នាក់នេះមិនបានប្រាប់ពីប្រភពនៃព័ត៌មាន
នេះទេ គ្រាន់តែនិយាយថារូបសណ្ឋាននៃផលិតផលនេះ គឺដូចទាំងអស់ទៅនឹង Nexus 7 Wi-Fi។
ពេលវេលាបង្ហាញមុខជាផ្លូវការ និងទីផ្សារប្រទេសណាខ្លះដែលនឹងត្រូវចែកចាយ Nexus 7 3G នៅ
តែជារឿងសម្ងាត់៕

ដោយ៖ សិលា
ប្រភព៖ TTE