គួរយល់ដឹង ៖ បើតាមប្រភពសារព័ត៌មាន Edvantage ដែលបានចេញផ្សាយនាពេលកន្លង
ទៅបានអោយដឹងថា ប្រដាប់ប្រដាក្មេងៗលេង មានពេលខ្លះមានភាពអវិជ្ជមាន ហើយមាន
ពេលខ្លះទៀត ក៏មានភាពវិជ្ជមានផងដែរ ពោលគឺ ប្រដាប់ប្រដាទាំងឡាយណា ដែលមាន
បង្កប់ការអប់រំ រួមមាន ប្រដាប់ប្រដា ទាក់ទងនឹងការគិត ការវិភាគ ក៏ដូច ទាក់ទិននឹងវិទ្យា
សាស្រ្តផងដែរ។

ប្រដាប់ប្រដាក្មេងៗលេង វាមិនគ្រាន់តែជាការកំសាន្តអារម្មណ៍តែមួយមុខប៉ុណ្ណោះទេ តែវាក៏អាចធ្វើ
អោយក្មេងៗ មានការលូតលាស់ខាងបញ្ញាស្មារតី គឺមានការគិត ការវិភាគពិចារណាជាដើម ។ គួរ
បញ្ជាក់ផងដែរថា ប្រសិនណា បើក្មេងណាមួយមានគោលបំណងចង់ធ្វើអ្វី នាពេលអនាគតនោះ
លោកអ្នកត្រូវបា្រកដអោយបានថា ប្រដាប់ប្រដា ដែលគេកំពុងតែលេងសព្វថ្ងៃ វាមានទំនាក់ទំនង
គ្នាផងដែរ។

លើសពីនេះទៅទៀត បើយោងតាមប្រភពសារព័ត៌មានដដែលនេះ ក៏បានបញ្ជាក់បន្ថែមផងដែរថា
រាល់ប្រដាប់ប្រដាក្មេងៗលេងទាំងអស់ វាមិនសុទ្ធតែល្អដូចគ្នានោះទេ ដូច្នេះលោកអ្នកត្រូវបា្រកដ
អោយបានថា មិនទិញនូវរាល់ប្រដាប់ប្រដាក្មេងលេងទាំងឡាយណា ដែលប៉ះពាល់ដល់បញ្ញាស្មា
រតី ឬក៏ធ្វើអោយគេភ័យខ្លាចនោះទេ។

ទន្ទឹមនឹងពេលនេះ សារព័ត៌មានដដែលនេះ ក៏បានចេញនូវបណ្តារូបភាពមួយចំនួនដែលទាក់ទិន
ទៅនឹងប្រដាប់ប្រដាក្មេងៗលេង ដូច្នេះ លោកអ្នកត្រូវជៀសវាងជាដាច់ខាតក្នុងការទិញយកមក
អោយកូនៗលេង ។ យ៉ាងណាមិញ សូមទស្សនានូវបណ្តារូបភាពមួយចំនួន ដែលលោកអ្នកត្រូវ
ជៀសវាងជាដាច់ខាត ៕

ដោយ ៖ ពិសី
ប្រភព ៖ Evantage