CamNews

Ronaldo នឹងចាកចេញពី Real Madrid មុន​ Gareth Bale បើតាមការអះអាងរបស់គ្រូបង្វឹក

ព័ត៌មានកីឡា៖ យោងតាមសេចក្ដីអះអាងរបស់លោក John Toshack ដែលធ្លាប់ជាអតីតគ្រូបង្វឹក ប្រចាំនៅ​ Real Madrid បានឲ្យដឹងថា ទីផ្សាររវាង Ronaldo និង Gareth Bale នឹងមានការខុសប្លែកគ្នាទាំង​ស្រុង ខណៈដែល Ronaldo នឹងត្រូវចាកចេញពី Real Madrid មុន​ Gareth Bale។

លោក John Toshack ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លឹប Wydad Athletic Club នៅតែមានទំនាក់ទំនង​យ៉ាងជិតស្និតជាមួយ Real Madrid មិនត្រឹមតែប៉ុណ្ណោះថែមទាំង​ដឹងច្បាស់ច្រើនទៀតផង លើរឿងថ្នាក់ដឹកនាំ ថ្មីក្រុម Real Madrid​ ។ ហើយមិនត្រឹមតែប៉ុណ្ណោះផងដែរ គាត់បានបង្ហាញពីទស្សនៈគាត់ថា Ronaldo អាច​នឹងចាកចេញពី Real Madrid មុន Gareth Bale បើតាមការគិតរបស់គាត់ ។ ហេតុផលដែលហ៊ាន​អះ​អាងព្រោះ កាលពីមួយរយៈកន្លងមក Gareth Bale មានទំនាក់ទំនងយ៉ាងរសើបបំផុតក្នុងទីផ្សារផ្ទេរចេញដែល ទាក់ទងជាមួយ Man United ប៉ុន្ដែកីឡាករ នៅតែមិនរវល់អ្វីទាំងអស់ ថែមទាំងកានតែខិតខំប្រែង បន្ថែម។ John Toshack បានបន្ថែមទៀតថា Gareth Bale រហូតមកទល់ពេលនេះ នៅមិនទាន់បង្ហាញ អស់ពីសមត្ថភាពកីឡាករនៅឡើយទេ ប៉ុន្ដែ Ronaldo គឺអស់ហើយ បើតាមគាត់យល់ ពីព្រោះកន្លង​មកការលេងរបស់ Bale ទំនង​មិនសូវជាត្រូវជើងនោះទេ  ខណៈដែល Ronaldo ត្រូវឈរជើងខាងស្លាប​ស្ដាំ ប៉ុន្ដែតែងតែរេចូលស្លាប់ឆ្វេង តែញឹក ដែលនេះគឺជាមូលហេតុ Gareth Bale មិនបានបំពេញបានល្អ ហើយនេះ ក៏ជាកំហុស Carlo Ancelotti ផងដែរ ។ ប៉ុន្ដែ ថ្នាក់ដឹកនាំថ្មី គឺ លោក ​Rafael Benitez ក៏បានដឹងរឿងនេះដែរ ហើយកន្លងមក ក៏ធ្លាប់អះអាងថា ខិតខំប្រឹងពង្រឹងជើងប្រយុទ្ធ​ ​Gareth Bale ឲ្យខ្លាំងក្លា។ Gareth Bale នៅក្មេង ហើយអាចនឹងមានឱកាសលេងបាន ល្អនៅថ្ងៃអនាគត​ ដូច្នេះកីឡាករ និងមិនងាយចេញពី Real Madrid នោះទេ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball