សហព័ន្ធកីឡាបាល់ទាត់ នីហ្សេរីយ៉ា ហៅកាត់ថា NFF បាននឹងកំពុងធ្វើការស្រាវជ្រៀវរឿងក្តី
មួយយ៉ាងចំលែក បន្ទាប់ពីមានការប្រកួតបាល់ទាត់ ២ គូរដែលមានលទ្ធផលគ្រាប់បាល់ ច្រើន
លើសលប់មិនគួរអោយជឿ ។

កាលពីថ្ងៃច័ន្ទទី ៨ កន្លងទៅនេះនៅប្រទេស នីហ្សេរីយ៉ា មានការប្រកួតបាល់ទាត់ ២ គូរដែល
ជាការប្រកួតដណ្តើមយកកៅអី ទៅប្រកួតក្នុង Negeria Nationwide League (NNWL) ។ រឿង
ដែលភ្ញាក់ផ្អើលបានកើតឡើងគឺក្រុម Plateau United Feeders ឈ្នះក្រុម Arkuban FC ក្នុងពិន្ទុ
គ្រាប់បាល់ ៦៧ ទល់ ០ ហើយក្រុម Police Machine FC បំបាក់ក្រុម Babayaro ក្នុងពិន្ទុគ្រាប់
បាល់ ៧៩ ទល់ ០ ។

លោក Mike Umeh ដែលជាប្រធាន NFF បាននិយាយថា វាពិតជាមិនគួរអោយជឿ ហើយក៏មិន
អាចទទួលយកបានដែរ ដោយសាររឿងនេះ មានការសង្ស័យទាក់ទងនឹង រឿងស៊ីសំណូកគ្នា ។
លោកបន្តថា សហព័ន្ធមិនអាចព្រងើញកន្តើយ និង រឿងមួយនេះបានទេ ព្រោះវាធ្វើអោយមុខ
មាត់កីឡាបាល់ទាត់ ប្រទេស នីហ្សេរីយ៉ា បាក់មុខជាខ្លាំង ។ ក្រុមទាំង ៤ ត្រូវបាន NFF ផ្អាកការ
ប្រកួតរបស់ខ្លួនចោលសិន ដើម្បីត្រៀមស៊ើបអង្កេតករណីនេះអោយបានច្បាស់ ៕

ដោយ ៖ កុសល
ប្រភព ៖ allafrica