ព័ត៌មានកីឡា៖ រង្វាយតម្លៃនៃការលេងកន្លងមករវាងជើងខ្លាំងទាំង ២ គឺ Lionel Messi និង Cristiano Ronaldo មានមតិខ្លះបានលើកឡើង ផ្ទុយពីលទ្ធផលទើបតែបង្ហាញថា Barcelona ចាញ់ក្រោមដៃ Real Madrid ។

ថ្លែងពីសម្ដីផ្ទាល់របស់លោក Fabio Capello ថ្នាក់ដឹកនាំក្រុមជម្រើសជាតិ រុស្ស៊ី បង្ហាញថា Lionel Messi ជាកីឡាករដែលមានសមត្ថភាពស្ទាត់ជំនាញជាង Cristiano Ronaldo ។ ស្របនិងការបង្ហាញខ្លួនកន្លងមករបស់កីឡាករ វ័យ ២៧ ឆ្នាំរួបនេះ បានបង្កើតស្នាដៃល្អៗជូន Barcelona ហេតុដូច្នោះហើយ ការប្រកួតនៅថ្ងៃស្អែកប៉ះជាមួយ Celta Vigo គឺជាឱកាសរបស់គាត់និងបង្កើនស្នាដៃកាន់តែល្បី ប្រសិនបើគាត់អាចរកបានពិន្ទុធ្វើឲ្យក្រុមយកឈ្នះការប្រកួតនេះ។ សម្រាប់ការបង្ហាញខ្លួនកន្លងមក Lionel Messi ធ្លាប់បង្កើតពិន្ទុបាន ២៥០ ក្នុងការប្រកួត ២៨៤ ដងក្នុងក្រុម ហើយក៏ជាតារាខ្លាំងលំដាប់ថ្នាក់លេខ ២ ក្នុងកំណត់ត្រា Telmo Zarra ។

រីឯ Cristiano Ronaldo គឺជាកីឡាករជាប់ចំណាត់ថ្នាក់ឈានមុខគេដែលស្ថិតនៅជួតារាងលំដាប់លេខរៀងទី ១០ ។ Cristiano Ronaldo គឺជាកីឡាករខ្លាំង ហើយយុទ្ធសាស្ត្រការលេង ក៏ពូកែ ប៉ុន្ដែគាត់មិនអាចល្អដូច Lionel Messi ទេ។ ចំពោះបទពិសោធន៍នៃការលេងកន្លងមក ការចាប់អារម្មណ៍របស់គាត់ គឺ Messi ស្ថិតក្រោមការកត់សំគាល់ថាជាកីឡាករខ្លាំង ហើយជាកីឡាករដែលពិបាកស្វែងយល់បំផុតរាល់ការប្រកួត ។ តែទោះជាយ៉ាងណាក៏ដោយក្ដី អ្នកទាំងពីនៅតែជាកីឡាករខ្លាំង ជាពិសេស ក្នុងការប្រកួត League ក្នុងតំបន់។

ថ្នាក់ដឹកនាំក្រុមជម្រើសជាតិ រុស្ស៊ី លោក Fabio Capello

ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី