ភ្នំពេញ៖ កន្លងមកតារាសម្តែង និងជាតារាម៉ូដែលរាងខ្ពស់ស្រឡះ កញ្ញា សុផា លីនដា ធ្លាប់
បានបង្ហើបប្រាប់បណ្តាញសារព័ត៌មានថា រវាងនាងនិងតារាចម្រៀងរូបសង្ហា ប្រចាំផលិតកម្ម
ហង្សមាស លោក នៅ ស៊ីនឿន មិនមានទំនាក់ទំនងស្នេហាជាមួយគ្នានោះទេ គឺគ្រាន់តែរាប់
អានគ្នា តែប៉ុណ្ណោះ ។ ការសម្រេចចិត្តទម្លាយបកស្រាយបែបនេះ ខណៈដែលមានព័ត៌មាន
ជាច្រើន បានលេចឮនិងចុះផ្សាយថា សុផា លីនដា មានទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយ
នៅ ស៊ីនឿន ។

បច្ចុប្បន្នមហាជនមើលឃើញថា តារាសម្តែងសម្បូរមន្តស្នេហ៍ កញ្ញា សុផា លីនដា ហាក់មាន
ភាពលេចធ្លោរ និងទទួលបានប្រជាប្រិយភាពខ្លាំងគួរសម នៅក្នុងពិភពសិល្បៈ ព្រោះជាក់
ស្តែងថ្មីៗនេះមហាជន និងស្រទាប់យុវវ័យតែងតែឃើញវត្តមានរបស់នាងជានិច្ច តាមរយៈ
ការសម្តែងខារ៉ាអូខេបទចម្រៀង ម៉ូដែលនៅលើកញ្ចក់ទូរទស្សន៍ និងតាមរយៈស្ពតពាណិជ្ជ
កម្មជាដើម ។

ខណៈកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពកំពុងតែមានសន្ទុះកើនឡើង ស្រាប់តែថ្មីៗនេះស្រីស្រស់
សុផា លីនដា ត្រូវបានប្រភពចេញពីចង្កោមអ្នកសិល្បៈ ដែលនៅកៀកកិតជាមួយនាងទម្លាយ
ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា កញ្ញា សុផា លីនដា និង នៅ ស៊ីនឿន កាន់តែរឹត
ចំណងស្នេហ៍ ជាមួយគ្នាយ៉ាងស្អិតល្មួត ព្រោះគេតែងតែឃើញអ្នកទាំងពី ទៅណាមកណាជា
មួយគ្នាជានិច្ច មិនដែលឃ្លាតពីគ្នានោះទេ ។ មិនតែប៉ុណ្ណោះ លីនដា និង ស៊ីនឿន តែងតែទៅ
ដើរលេង ទៅញ៉ាំអីជាមួយគ្នាតែពីរនាក់ស្ងាត់ៗជាញឹកញាប់ ។

ប្រភពដដែលបានឲ្យដឹងទៀតថា កញ្ញា សុផា លីនដា មិនចង់ឲ្យមហាជនដឹង ពីទំនាក់ទំនង
ស្នេហារបស់នាងជាមួយ នៅ ស៊ីនឿន ដោយបើកចំហរនោះឡើយ ព្រោះខ្លាចបាត់បង់ប្រជា
ប្រិយភាព នៅក្នុងសិល្បៈ ។ ប៉ុន្តែអ្នកនៅក្នុងចង្កោមសិល្បៈមួយចំនួន ពិតជាបានដឹងច្បាស់
ពីទំនាក់ទំនងស្នេហា របស់នាងជាមួយបុរសសង្ហា នៅ ស៊ីនឿន ។

លើសពីនេះទៅទៀត ប្រភពបានទម្លាយថា សុផា លីនដា ត្រូវបានអ្នករៀបចំកម្មវិធី "ល្បែង
បេសកម្ម" របស់ស្ថានីយទូរទស្សន៍បាយ័ន បានតម្រូវឲ្យនាងចាប់ដៃគូគ្នាជាមួយ នៅ ស៊ីនឿន
ទៀតផង ។

ដើម្បីចង់ដឹងឲ្យកាន់តែច្បាស់ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ នេះ គេទំព័រ LookingTODAY
បានទាក់ទងសុំការស្រាយបំភ្លឺពី លីនដា ប៉ុន្តែទូរស័ព្ទដែលនាងធា្លប់ប្រើ ទាក់ទងអត់ចូល ។
រីឯ លោក នៅ ស៊ីនឿន ក៏មិនអាចទាក់ទងសុំការបកស្រាយបានដែរនៅថ្ងៃនេះ ។ ប៉ុន្តែយ៉ាង
ណានោះគេហទំព័រ LookingTODAY រង់ចាំទទួលស្វាគមន៍ជានិច្ច ចំពោះការចេញមុខបក
ស្រាយ ពីអ្នកទាំងពីរ ជុំវិញការលេចឮទាំងនេះ ដោយក្ដីរីករាយ ៕

ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល