CamNews

អតីត អភិបាលក្រុង ជាប់ពន្ធនាគារ ១៥ ឆ្នាំ ក្រោយប្រព្រឹត្តិអំពើ ពុករលួយ ទទួលសំណូក ជាង ១២ លានយ័ន

ព័ត៌មានអន្តរជាតិ ៖ អតីតអភិបាលក្រុង Nanjing លោក Ji Jianye ត្រូវបានតុលាការសម្រេចផ្តន្ទាទោសអោយ ជាប់ពន្ធនាគារ រយៈពេល ១៥ ឆ្នាំ កាលពីថ្ងៃអង្គារ ដើមសប្តាហ៍កន្លងទៅនេះ ពាក់ព័ន្ធ  នឹងករណី ប្រព្រឹត្តិអំពើ ពុករលួយ ទទួលលុយសំណូកដល់ទៅ ១២ លានយ័ន ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា លោកគឺ ជា ជនជាប់ចោទចុងក្រោយគេបង្អស់ ដែលត្រូវបានចោទប្រកាន់ទោស ក្រោមយុទ្ធនាការ  ប្រ ឆាំងអំពើពុករលួយ របស់ប្រធានាធិបតី លោក Xi  Jinping  ។

ស្ថិតនៅក្នុងវ័យ ៥៨ ឆ្នាំ អតីតអភិបាលក្រុងរូបនេះ ត្រូវបានចោទប្រកាន់ទោស នៅឯតុលា ការកំពូល Interm - ediate People ក្នុងក្រុង Yantai ខេត្ត Shandong ជាមួយនឹងចម្លើយសារភាព របស់លោក  ពិ តជាបានប្រព្រឹត្តិ អំពើពុករលួយពិតប្រាកដមែន ដោយទទួលលុយសំណូកដល់ទៅ ១២ លាន យ័ន អំឡុងឆ្នាំ   ១៩៩២ ដល់ឆ្នាំ ២០១៣ ។ សេចក្តីរាយការណ៍ ពីសារព័ត៌មានចិន អោយដឹងថា តុលាការបានរឹបអូស សាច់ប្រាក់ប្រមាណជាង ២លានយ័ន ពីជនជាប់ចោទ ក៏ដូចជា ទ្រព្យសម្បត្តិខុសច្បាប់ កើតចេញពីលុយកខ្វក់ ក្នុង   ទំហំទឹកប្រាក់ ១២ លានយ័ន ក្នុងនោះ មានរថយន្តទំនើបតម្លៃ ២៣០,០០០ យ័ន និងផ្ទាំងគំនូរចិន តម្លៃ ៣០,០០០ យ័នជាដើម។

គួររំឮកថា លោក Ji អាជីពការងាររបស់គាត់ គឺនៅក្នុងវ័យនយោបាយ ក្នុងនោះ លោកបានក្លាយ  ជា អភិបាល ក្រុង Nanjing នៅឆ្នាំ ២០១០ ។ លោកទទួលបានងារហៅក្រៅថា "Bulldozer  Ji" ឬ "   ម៉ាស៊ីន ឈូសដី Ji " ពី សំណាក់ក្រុមប្រជាពលរដ្ឋ ដែលបានចោទប្រកាន់លោក ជាអ្នកបង្កហេតុ ក្នុងទ្រង់     ទ្រាយធំ និង ច្រើនលើក ច្រើនសា ពាក់ព័ន្ធនឹងគម្រោងសាងសង់ផ្សេងៗនៅក្នុងទីក្រុង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ សៀងហៃលីស