ព័ត៌មានអន្តរជាតិ ៖ ពាក់ព័ន្ធនឹងករណី បៀតបៀន កេរ្តិ៍ខ្មាស់ ឈាន ទៅដល់ការចាប់រំលោភចុងក្រោយ បំផុតនោះ មន្រ្តីប៉ូលីស គូសបញ្ជាក់ កាលពីអំឡុងថ្ងៃច័ន្ទ ទី ៩ មករាម្សិលមិញនេះអោយដឹងថាស្រ្តីម្នាក់ ជាភ្ញៀវទេសចរ ជនជាតិ ជប៉ុននោះ បានចោទប្រកាន់បុរស ម្នាក់ ជា មគ្គុទេសទេសចរ នោះ ពីបទចាប់ រំលោភនាង និង អោយនាងប្រើប្រាស់គ្រឿងញៀន ជាដើម ។

ស្ថិតនៅក្នុងវ័យទើបតែ ២០ ឆ្នាំ ភ្ញៀវទេសចរ ជនជាតិ ជប៉ុនម្នាក់នេះ អះ អាងអោយ ដឹង ថា មគ្គុទេស ទេសចររូបនេះ បានទទួលភារៈនាំនាង ដើមកំសាន្ត នៅតាមបណ្តាទី រមណីយដ្ឋានល្បីៗ របស់ប្រទេស ឥណ្ឌា កាលពីថ្ងៃអាទិត្យកន្លងទៅ មុននឹង ឈាន ទៅដល់ការ ចាប់រំលោភនាង នៅខាងក្រៅក្រុង Pink City នាល្ងាចថ្ងៃដដែលនោះ ។

ជនរងគ្រោះ បន្តអោយដឹងថា ជនសង្ស័យបានយកអាហារអោយនាងញ៉ាំ ដោយនៅក្នុងនោះ មានបង្កប់ ដោយសារជាតិ ញៀន មុនពេលឈានដល់ការចាប់រំលោភ ពីសំណាក់បុរស ជាមគ្គុទេស ទេសចរ មាន វ័យប្រមាណ ២៥ ឆ្នាំ ។ គួររំឮកថា ភ្ញៀវទេសចរ ជនជាតិ ជប៉ុន វ័យ ២០ ឆ្នាំ រូប នេះ បានទៅដល់ទីក្រុង Jaipur អំឡុងថ្ងៃអាទិត្យ និងបានជួបជនជាប់ចោទខាងលើ នៅក្បែរសណ្ឋាគារដោយបានអះអាងអោយ ដឹងថា ខ្លួនគឺជាមគ្គុទេស ទេសចរ ។

រយៈពេលពេញមួយថ្ងៃ ក្រោយពីបានដើរទស្សនា កំសាន្ត ទីរមណីយដ្ឋានច្រើនកន្លែង បុរសជាជន ជាប់ ចោទខាងលើ ជាជាង នាំភ្ញៀវជនជាតិជប៉ុនរូបនេះ ទៅសម្រាកក្នុងសណ្ឋាគារ គាត់បែរជាយក នាង ទៅ កន្លែងដាច់ដោយឡែក និងស្ងាត់រួចធ្វើការចាប់រំលោភតែម្តង ។ ភ្លាមៗ ជនជាប់ចោទ បាន រត់គេចខ្លួន បន្ទាប់ពីជនរងគ្រោះ ស្រែកលឺៗអោយអ្នកភូមិជួយ ។ គួរបញ្ជាក់ថា ករណី បៀតបៀន ផ្លូវភេទ លើកនេះ គឺជាការវាយប្រហារ រំលោភបំពានលើស្រ្តីចុងក្រោយបំផុត នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេស ទី ២ លើសកលលោក មានតួរលេខ បៀតបៀនកេរ្តិ៍ខ្មាស់ ប្រើអំពើហឹង្សា និង រំលោភ ស្រ្តី ច្រើន ជាងគេបំផុត

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia