ស្ទើរតែមិនគួរអោយជឿ ៖ អ្នកជំនាញ មានការព្រួយបារម្ភ អោយដឹងថា កាប៉ាល់យក្ស ខ្មោច ដែល មានវត្តមាន សត្វកណ្តុរ ជាច្រើនរយក្បាលជានាវិកនោះ នឹងមានវត្តមានរបស់ខ្លួន មកដល់ចក្រភព អង់គ្លេស នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ដឹម៉េត្រូ

The Lyubov Orlova ជាកាប៉ាល់យក្សខ្មោច ដែលត្រូវបានគេប្រសិទ្ធនាម តាមឈ្មោះតារាសម្តែង ស្រី ប្រទេសរុស្ស៊ី បានធ្វើដំណើរពនេចរ រសាត់អណ្តែតនៅលើផ្ទៃមហាសាគរ តំបន់អាត្លង់ទិកខាង ជើង អស់រយៈពេល ១២ ខែមកហើយ ។ បន្ថែមពីលើនេះ បើយោងតាមសម្តី ឆ្មាំសមុទ្របានគូស បញ្ជាក់អោយដឹងថា កាប៉ាល់ដែលត្រូវបានគេបោះបង់ចោល មួយនេះ នឹងធ្វើដំណើររាប់ពាន់ម៉ាយ របស់ខ្លួន មកចក្រភពអង់គ្លេស ខណៈមានការតម្រង់ទិស ដោយកម្លាំងខ្បល់ព្យុះ កាលពីពេល កន្លងទៅនេះ។

Pim de Rhoodes ជាអ្នកសិក្សាស្រាវជ្រាវ ជនជាតិ ប៊ែលហ្សិក បានគូសបញ្ជាក់អោយដឹងថា កា ប៉ាល់យក្ស ដែលត្រូវបានគេ បោះបង់ចោលមួយនេះ វារសាត់អណ្តែត គ្រប់ទីកន្លែងទាំងអស់ដោយ នៅលើនេះ ក្រុមនាវិក គ្មានអ្វីក្រៅពី សត្វកណ្តុររាប់ពាន់ក្បាលនោះទេ ហើយពួកវា គ្មានអ្វីស៊ីក្រៅពី ស៊ីគ្នាវានោះទេ ជាការពិត បើសិនណា សម្រេចចិត្ត ជាន់កាប៉ាល់ មួយនោះមែន ច្បាស់ណាស់គ្មាន អ្វីក្រៅពីទទួលបាន នូវជាតិពុលនោះទេ។

ជាការពិត កាលពីពេលកន្លងទៅនេះ កាប៉ាល់ ផលិតនៅក្នុង ប្រទេសស្លូវ៉ាគី ក្នុងឆ្នាំ ១៩៧៦ មួយ នេះ ត្រូវបានគេ អូសសណ្តោងទៅ សាធារនៈដូមេនីក តែដឹងអីថា នៅតាមផ្លូវដែនសមុទ្រដ៏លំបាក សួព្រ័ត្រ ដែលអូសទាញ ឬក៏សណ្តោងនោះ ក៏បានដាច់បាត់ទៅ នៅក្នុងដែនទឹក របស់ប្រទេស កាណាដា ខណៈពេលដែលរដ្ឋាភិបាល ប្រទេសនេះ បានបញ្ជាអោយ កងទ័ពជើងទឹករបស់ខ្លួន ចេញនាវាផ្សេងទៀត អូសចេញពីដែនទឹក របស់ខ្លួន និងបណ្តែតចេញតាមយថកម្មរបស់វាតាំងពី ពេលនោះមក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ