កោះកុង ៖ទារិកាចម្លែក បានកើតមកហើយ ខុសពីទារកដទៃ គ្មានលលាដ៏ក្បាល មើលទៅហាក់បីដូច ជាមនុស្សក្រៅភព មកចាប់ជាតិ ដោយនៅពីលើក្បាល មានប៉ោងហើយភ្នែក លៀន តែកាយសម្បទា ដូចទារកធម្មតាដែរ ។

តែទារកនេះមិនបានកើតដូចទារិកាដទៃទេ គឺត្រូវការជួយសង្គ្រោះ ពីក្រុមលោកគ្រូពេទ្យ ដោយធ្វើការវះ កាត់ ដើម្បីជួយសង្គ្រោះ ទាំងម្ដាយនិងកូន ។

ទារិកាចម្លែកនេះ ត្រូវបានធ្វើការវះកាត់ នៅវេលាម៉ោង ៣និង៣០នាទីថ្ងៃទី២ ខែមករា ឆ្នាំ ២០១៤ នៅមន្ទីរ ពេទ្យបង្អែក ខេត្ដកោះកុង ។

ក្រុមគ្រូពេទ្យបានឲ្យដឹងថា ឪពុកទារិកានេះ ឈ្មោះ ចិត ភ័ក្ភ អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិតាកាត ឃុំទួល គគីរ ស្រុកមណ្ឌលសីមា ខេត្ដកោះកុង មានមុខរបរនេសាទ ។ ចំណែកម្ដាយមានឈ្មោះ វិត ស្រីម៉ៅ អាយុ ២៣ឆ្នាំ រស់នៅជាមួយគ្នា ។ ចំណែក ទារិកាចម្លែកនេះ ទម្ងន់ ២.៥០គីឡូក្រាម ។

បើតាមសំដី លោក សួន សាមិត្ដ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បាននិយាយឱ្យដឹងថា ទារិកា ចម្លែកនេះមិនកើតដូចទារិកាដទៃទេ គឺត្រូវធ្វើការវះកាត់ ដើម្បីជួយម្ដាយ ពីព្រោះម្ដាយ មានសុខភា ព ខ្សោយ ហើយទារិកានេះ កើតដៃមកមុន ដោយឃើញម្ដាយពិបាកពេក ក្រុមលោកគ្រូពេទ្យសម្រេច ធ្វើការវះកាត់តែម្ដង ។

លោក ប្រធានមន្ទីរពេទ្យបង្អែក ខេត្តកោះកុង បានបញ្ជាក់ថា ចំណែកទារិកានេះ មិនអាចរស់បានទេ ព្រោះ នៅពីលើក្បាល គ្មានលាលដ៏ មានតែខួរ ហេតុនេះមិនអាចរស់បានយូរទេ តែពេលនេះទារិកា នៅមានដង្ហើមនៅទ្បើយទេ ។

បើតាមសំដីយាយតាទារិកា បាននិយាយថា គួរឱ្យសោកស្ដាយណាស់ ព្រោះកូននេះកូនទី១ របស់ក្រុម គ្រួសារកូនគាត់ ហើយចម្លែកទៀត ហើយមិនសង្ឃឹមថារស់ទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល