ពិភពលោក៖ ការងារជាអ្នក សារព័ត៌មាន មិនមែន សម្រាប់អ្នក ទន់ខ្សោយ ឬក៏សម្រាប់ អ្នកស្វែងរក ប្រាក់នោះទេ។ នេះជាសម្តី របស់អ្នក សារព័ត៌មាន។ ខាងក្រោមនេះ ជាបញ្ជីឈ្មោះ នៃអ្នកសារព័ត៌ មានទាំង ១០ ដ៏ល្បីល្បាញបំផុត នៅលើពិភពលោក ដែលអាច ធ្វើឲ្យ ពិភពលោក មានព្យុះ ភ្លៀងបាន

១.លោក Walter Cronkite ៖ ត្រូវបានគេចាត់ទុក ជាបុរសម្នាក់ ដែលប្រជា៖ជន ជឿជាក់បំផុត នៅក្នុង សហរដ្ឋអាម៉េរិក។ Walter Cronkite គឺជាអតីត និពន្ធនាយក នៃកម្មវិធី សារព័ត៌មាន «CBS Evening News»។ ក្នុងនាមជាអ្នក ឆ្លើយឆ្លងឲ្យសារព័ត៌មាន United Press ក្នុងអំឡុង សង្រ្គាម លោក លើកទី២ លោកបាន ទទួលភាព ល្បីល្បាញ យ៉ាងខ្លាំង នៅក្នុងទីក្រុង Nuremberg ប្រទេស អាល្លឺម៉ង់។ អ្វីដែល គួរឲ្យសោកស្តាយ លោក Walter Cronkite បានស្លាប់ កាលពីឆ្នាំ ២០០៩ ក្នុងវ័យ ៩២ឆ្នាំ។

២.អ្នកស្រី Veronica Guerin ៖ ជាអ្នកសារព័ត៌មាន ស៊ើបអង្កេត ដ៏អង់អាច មួយរូប របស់ប្រទេស អៀរឡង់។ អ្នកស្រីត្រូវ បានគេដាក់ ថ្នាំបំពុល ឲ្យស្លាប់ កាលពីឆ្នាំ ១៩៩៦ នៅពេលគាត់ មានអាយុ ៣៦ឆ្នាំ។

៣.លោក Peter Jennings ៖ ត្រូវបានគេចាត់ទុក ជាអ្នកសារព័ត៌មាន ដ៏ចំណាន មួយរូប របស់សហរដ្ឋអាម៉េរិក ដោយលោកជាអ្នករាយការណ៍ផ្ទាល់ លើព្រឹត្តិការណ៍ ព័ត៌មានក្តៅ។ Peter Jennings ជាអ្នកសារព័ត៌ មានអាម៉េរិក ដំបូងគេ ដែលបានទៅយកព័ត៌មាន នៅក្នុងប្រទេស វៀតណាម នៅក្នុងឆ្នាំ ១៩៦០។ លោកបានស្លាប់ កាលពីខែសីហា ឆ្នាំ២០០៥ ក្នុងវ័យ ៦៧ឆ្នាំ ដោយសារ ជម្ងឺមហារីកសួត។

៤.អ្នកស្រី Kate Adie ៖ ជានាយកនិពន្ធ ព័ត៌មាន របស់ BBC ដោយត្រូវបាន គេស្គាល់ យ៉ាងច្រើន តាមរយៈ ការបង្ហាញមុខ លើកញ្ចក់ ទូរទស្សន៍ នៃការរាយការណ៍ របស់អ្នកស្រី ពីបញ្ហា សង្គ្រាម និងជម្លោះ សំខាន់ៗផ្សេងៗ របស់ ពិភពលោក។ បច្ចុប្បន្ន អ្នកស្រីគឺជា អ្នកអត្ថាធិប្បាយ នៅក្នុងកម្មវិធី From Our Own Correspondent របស់ ស្ថានីយវិទ្យុ BBC។

៥.អ្នកស្រី Hu Shuli ៖ ដោយស្ថិតនៅក្នុង បញ្ជីនៃ មនុស្សទាំង ១០០ ដែលមាន ឥទ្ធិពលបំផុត នៅលើពិភព លោកនោះ អ្នកសារព័ត៌មាន ចិនរូបនេះ ត្រូវបាន គេចាត់ទុកជា អ្នកសារព័ត៌មាន ដ៏ល្អមួយ នៅក្នុងប្រព័ន្ធ ផ្សព្វផ្សាយចិន។ អ្នកស្រី បានចូលប្រឡូកក្នុង វិស័យព័ត៌មាន តាំងពីឆ្នាំ ១៩៨២ ហើយអ្នកស្រី បានក្លាយជា នាយកនិពន្ធ ព័ត៌មាន របស់ China Business Times ក្នុងឆ្នាំ ១៩៩៨។ បច្ចុប្បន្ន អ្នកស្រី បម្រើការងារ ជាសមាជិក ម្នាក់ នៃមូលនិធិ ប្រព័ន្ធផ្សព្វផ្សាយ ស្រ្តីអន្តរជាតិ «International Women’s Media Foundation»។

៦.អ្នកស្រី Christiane Amanpour ៖ ជាអ្នកសារព័ត៌មាន មួយរូប របស់ សហរដ្ឋអាម៉េរិក ដែលមាន ប្រជាប្រិយភាព បំផុត នៅពេលបច្ចុប្បន្ន ដោយអ្នក ស្រីតែងតែ ចេញមុខ នៅលើ កញ្ចក់ទូរទស្សន៍ នៃកម្មវិធី សារព័ត៌មាន American TV។ អ្នកស្រីចូលប្រឡូក ក្នុងវិស័យ សារព័ត៌មាន ក្នុងស្ថានីយ៍ CNN ក្នុងឆ្នាំ១៩៨៣ ហើយបច្ចុប្បន្ន អ្នកស្រី ជាសមាជិក មួយរូប នៃគណៈកម្មាធិការ ការពារ អ្នកសារព័ត៌មាន។

៧. អ្នកស្រី Anna Politkovskaya ៖ ជាអ្នកសារព័ត៌មាន ស៊ើបអង្កេត រុស្ស៊ី ដោយទទួលបាន ភាពល្បីល្បាញ ពីការដោះស្រាយ នៃការរំលោភ សិទ្ធិមនុស្ស នៅក្នុងប្រទេស។ អ្នកសារព័ត៌មាន ដើមកំណើត អាម៉េរិករូបនេះ បានចូលប្រឡូក ក្នុងវិស័យ សារព័ត៌មាន នៅអំឡុង ឆ្នាំ ១៩៩៩ ហើយ បច្ចុប្បន្ននេះ អ្នកស្រី នៅតែជាអ្នក សារព័ត៌មាន ស៊ើបអង្កេត ដដែល។

៨.លោក Robert Fisk ៖ ជាអ្នកសារព័ត៌មាន របស់ចក្រ ភពអង់គ្លេស។ Robert Fisk មានឥទ្ធិពល យ៉ាងខ្លាំង នៅក្នុង ជម្លោះនៃប្រទេស អ៉ីរ៉ាក់ និងអ៉ីរ៉ង់ ធ្វើឲ្យគាត់ ទទួលបាន ពានរង្វាន់ ជាច្រើន។

៩.លោក Hunter S Thompson ៖ ជាកំពូលអ្នក សារព័ត៌មាន មួយរូប ដោយលោកបាន បោះពុម្ភផ្សាយ សៀវភៅ ជាច្រើនក្បាល ក្នុងនោះ មានសៀវភៅ Fear and Loathing ផងដែរ។ គួរឲ្យសោកស្តាយ អ្នកសារព័ត៌មាន រូបនេះ បានសម្លាប់ខ្លួន ក្នុងវ័យ ៦៧ឆ្នាំ។

១០.លោក Sami Al Hajj ៖ ជាអ្នកប្រមាញ់ រូបភាព របស់ប្រទេស ស៊ូដង់ របស់សារព័ត៌មាន Al Jazeera ដោយត្រូវ បានគេចាប់ខ្លួន ក្នុងអំឡុងពេល មានជម្លោះ រវាងប្រទេស ប៉ាគីស្ថាន និងប្រទេស អាហ្គានីស្ថាន នៅក្នុងឆ្នាំ ២០០១ ដោយត្រូវបាន គេចោទប្រកាន់ថា មានទំនាក់ទំនង ជាមួយក្រុម អាល់កៃដា។ បន្ទាប់ពី មានការដោះ លែងនៅក្នុងឆ្នាំ ២០០៨ និងការ ចូលមកធ្វើការនៅ សារព័ត៌មាន Al Jazeera រូបលោកបាន ក្លាយជានាយក នៃស្ថានីយផ្សាយ Public Liberties និងជានាយក ដឹកនាំផ្នែកសិទ្ធិមនុស្ស ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល