ព័ត៌មានអន្តរជាតិ ៖ ស្រ្តីស្រវឹងជោគពីររូប ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីអនុញ្ញាតអោយ
ក្មេងប្រុសតូចវ័យ ១០ ឆ្នាំ បើកឡានជូនពួកគេទៅផ្ទះ នេះបើយោងតាមការដកស្រង់អត្ថ
បទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពី
វេលាល្ងាចម្សិលមិញនេះ។

បន្ទាប់ពីទទួលបានទូរស័ព្ទ ក្រុមមន្រ្តីប៉ូលីសមកពីរដ្ឋ Louisiana ក៏បានចាប់ឃាត់ឡាន
នោះសាកសួរ ក៏បានរកឃើញថា ក្មេងប្រុសតូចវ័យ ១០ ឆ្នាំបើកឡាននោះទៅវិញ ។ ជី
ដូន ក្មេងប្រុសនោះ ក៏ដូចជា ស្រ្តីម្នាក់ផ្សេងទៀត រួមទាំងមានក្មេងម្នាក់ផ្សេងទៀត វ័យ
១៥ ឆ្នាំនោះ គេក៏ឃើញមានជិះនៅក្នុងឡាននោះផងដែរ។

ក្រោយពីចាប់ឃាត់ឡានសាកសួរ ស្រ្តីពីររូបនោះបាននិយាយបញ្ជាក់ថា បានជាពួកគាត់
អោយក្មេងប្រុសវ័យ ១០ ឆ្នាំនោះបើកឡាន ក៏ព្រោះពួកគេស្រវឹងជោគខ្លាំងពេក។ លោក
ស្រី Brenda Byrd វ័យ ៥៤ ឆ្នាំ និងលោកស្រី Sheila Joiner វ័យ ៤៨ ឆ្នាំ ត្រូវបានចាប់
ឃាត់ខ្លួន និងផ្តន្ទាទោស ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ពីបទអនុញ្ញាតអោយអនិតិ
ជន បើកបរទាំងមិនទាន់មានប័ណ្ណបើកបរផងនោះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ