ព័ត៌មានអន្តរជាតិ ៖ យន្តហោះកងកម្លាំងទ័ពអាកាស ប្រទេស ប្រេស៊ីល ២ គ្រឿង បានជួបឧបទ្ទេវហេតុ បុកគ្នានៅទីក្រុង Rio de Janeiro អំឡុងពេលនៃការធ្វើសមយុទ្ធនាថ្ងៃអង្គារ ដើមសប្តាហ៍ម្សិលមិញនេះ ។

* បញ្ជាក់ ៖ រូបភាព ឯកសារ

សេចក្តីរាយការណ៍ ពីសារព័ត៌មានទាន់ហេតុការណ៍ រុស្ស៊ី អ័រតេ ចុះផ្សាយអោយដឹងថា ក្នុងចំណោម យន្តហោះ ២គ្រឿងដែលបានជួបគ្រោះថ្នាក់ហោះបុកគ្នានោះ មួយគ្រឿង អាចគ្រប់គ្រងបាន និងចុះចត បានសម្រេច ខណៈមួយគ្រឿងផ្សេងទៀត បានធ្លាក់ចូលទៅក្នុងសមុទ្រ មានរយៈចម្ងាយប្រមាណ ២០ គ.ម ពីទីក្រុង ។ គួរបញ្ជាក់ថា ក្រុមការងារទទួលបន្ទុកស៊ើបអង្កេត កំពុងតែចេញប្រតិបត្តិការ ក៏ដូចជា បេសកម្ម ស៊ើបអង្កេតរបស់ខ្លួន ទៅលើដំណើរដើមទងពិតប្រាកដដែលបានបណ្តាលឲ្យកើតមានឡើង នូវសោកនាដកម្មយ៉ាងដូច្នេះ។ ប្រភពពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលកំពុងតែបើកការស៊ើប អង្កេតនោះឲ្យដឹងថា យន្តហោះ AF-1 aircrafts គឺជាប្រភេទយន្តហោះ ដែលឃ្លាំមើល សន្តិសុខ អំឡុង ការប្រកួតកីឡាអូឡាំពិក Rio Olympics ដែលគ្រោងនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ