CamNews

អ្នកតំណាងរាស្រ្ត ឈាង វុន-អ៊ុំ សំអាន ប្តឹងគ្នាទៅថ្នាក់ដឹកនាំសភា ស្វែងរកខុសត្រូវ រឿងផ្តល់បទសម្ភាសន៍

ភ្នំពេញ៖ ទោះបីជាកិច្ចការប្រទេសជាតិ និងកិច្ចការក្នុងរដ្ឋសភា មានច្រើនយ៉ាងណាក្តី ក៏អ្នកនាំពាក្យរដ្ឋសភា និង ជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា លោក ឈាង វុន និងលោក អ៊ុំ សំអាន សមាជិក​សភាមកពីគណបក្ស សង្រ្គោះជាតិ នៅមានពេលវេលាប្តឹងបកគ្នាទៅវិញទៅមកស្វែងរកខុសត្រូវ ជុំវិញការប៉ះពារពាក្យសម្តីគ្នារឿងផ្តល់ បទសម្ភាសន៍ជាមួយអ្នកកាសែតក្នុងវិមានរដ្ឋសភាដែរ។

ជម្លោះព្រោះការផ្តល់បទសម្ភាសន៍នេះ បានជំរុញឲ្យលោក ឈាង វុន ធ្វើលិខិតមួយច្បាប់ប្តឹងទៅសម្តេច ហេង  សំរិន ប្រធានរដ្ឋសភា ថា លោក អ៊ុំ សំអាន មិនគោរពបទបញ្ជាផ្ទៃក្នុងរដ្ឋសភាផ្តល់បទសម្ភាសន៍ ដោយពុំបានសុំ ការអនុញ្ញាតជាមុន។ រីឯ លោក អ៊ុំ សំអាន វិញ ក៏នឹងប្តឹងទៅកាន់គណៈអចិន្ត្រៃយ៍ នៃរដ្ឋសភាផងដែរ ដោយ ចោទប្រកាន់ លោក ឈាង វុន ថា បានរំលោភបំពានលើសិទ្ធិរបស់អ្នកតំណាងរាស្រ្ត។

លិខិតមួយច្បាប់ដែលផ្ញើជូនសម្ដេចប្រធានរដ្ឋសភាកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ លោក ឈាង វុន បញ្ជាក់  ថា «លោក អ៊ុំ សំអាន មានឥរិយាបទរឹងរួសចង់រករឿង ធ្វើឲ្យមានបញ្ហាលើការអនុវត្តច្បាប់រដ្ឋបាល និងសន្តិសុខ ក្នុងរដ្ឋសភា ដែលសម្ដេចប្រធានជាអ្នកមានតួនាទី ទទួលខុសត្រូវតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភាត្រង់ប្រការ៨ ចំណុច “ច” ដែលចែងថា ប្រធានរដ្ឋសភា មានមុខការការពារ និង រក្សាសណ្ដាប់ធ្នាប់ក្នុងរដ្ឋសភា។ ដូច្នេះចរិត ប្រហើនមិនអនុវត្ត តាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ត្រង់ប្រការ៨ ចំណុចនេះ លោក អ៊ុំ សំអាន គឺពិតជា មិនអាច ទទួលយកបានឡើយ»។

លោកបានបញ្ជាក់ថា ឥរិយាបថរបស់លោក អ៊ុំ សំអាន គួរត្រូវយកមកពិចារណានៅក្នុងគណៈកម្មាធិការអចិន្ត្រៃ យ៍ នៃរដ្ឋសភា ដើម្បីរដ្ឋសភាដំណើរការទៅបានល្អតាមលិខិតបទដ្ឋានទាំងឡាយ។

លោក អ៊ុំ សំអាន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥  ថា ចំពោះករណីនេះ លោកវិញទេ ដែលជាអ្នកស្នើឲ្យប្រធានរដ្ឋសភា ជួយដោះស្រាយ ព្រោះរឿងកើតឡើង  ទាំងអស់ ដោយសារលោក ឈាង វុន ជាអ្នកបង្កឡើង។

លោកបន្តថា ទង្វើរបស់លោក ឈាង វុន ក្នុងនាមជាអ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យរដ្ឋសភា មិនត្រឹមត្រូវ  ទាល់តែសោះ។ តំណាងរាស្រ្តបក្សប្រឆាំងរូបនេះថា លោកនឹងដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភានាសប្តាហ៍ក្រោយ ដើម្បីរកយុត្តិធម៌ជូនលោក។ ប៉ុន្តែទោះបីជាយ៉ាងណា លោកមិនទាន់កំណត់ថ្ងៃណា ច្បាស់លាស់នៅឡើយទេ។

លោក អ៊ុំ សំអាន បញ្ជាក់ថា «អ្នកកាសែតជាសាក្សីស្រាប់ លោក ឈាង វុនទេ ជាអ្នករំលោភសិទ្ធិលើអ្នក  តំណាងរាស្រ្ត ព្រោះប្រជុំចប់ហើយ ខ្ញុំនៅក្រោយអ្នកកាសែតក៏សូមសម្ភាសន៍ទៅ ហេតុនេះ ខ្ញុំអត់មានទៅរំខាន  គាត់ទេ ហើយអ្នកដែលត្រូវប្តឹង គឺខ្ញុំទេ មិនមែនគាត់ឡើយ។ ខ្ញុំនឹងប្តឹងទៅគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាឲ្យ ស្តីបន្ទោសគាត់ (ឈាង វុន) រដ្ឋសភាមិនមែនជារបស់លោក ឈាង វុន របស់សម្តេច ហេង សំរិន ទេ គឺជារដ្ឋ សភាជាតិ សម្រាប់អ្នកតំណាងរាស្រ្តទាំង ១២៣រូប។ ការអននុវត្តន៍ របស់គាត់ផ្ទុយពីបទបញ្ជាផ្ទៃ ក្នុងរបស់រដ្ឋ សភា»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មការជំនាញចំនួន៣ របស់រដ្ឋ សភា លើសេចក្តីព្រាងច្បាប់ សមាគម និង អង្គការមិនមែនរដ្ឋាភិបាល លោក ឈាង វុន បានផ្តល់បទសម្ភាសន៍  ដល់អ្នកកាសែត។ ចំណែកលោក អ៊ុំ សំអាន ក៏មានវត្តមាននៅទីនោះផងដែរ ហើយអ្នកសារព័ត៌មាន បានទៅ សម្ភាសន៍លោកដែរ តែលោក ឈាង វុន បានរារាំង និងដេញទាំង លោក អ៊ុំ សំអាន និង អ្នកកាសែត ឲ្យចេញពី រដ្ឋសភា។

ពាក់ព័ន្ធបញ្ហានេះ ក្លឹបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី២ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍សំដែងការសោក  ស្តាយ ហើយអំពាវនាវឲ្យស្ថាប័នរដ្ឋ រួមទាំងតំណាងរាស្ត្រ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ ក្នុងការអនុវត្តច្បាប់ និងប្រុងប្រយ័ត្នក្នុងការបញ្ចេញអាកប្បកិរិយា ឬពាក្យសំដី ដែលនាំឲ្យប៉ះពាល់ដល់សិទ្ធិស្រប  ច្បាប់របស់អ្នកសារព័ត៌មាន៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល