CamNews

លោកតាវ័យ ៧៤ឆ្នាំ រៀបការជាមួយ សត្វពពែញី

បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំចិញ្ចឹមកូនម្នាក់ឯង លោកតាអាយុ ៧៤ឆ្នាំ មាន​ឈ្មោះ Aparecido
Castaldo ជនជាតិ ប្រេហ្សីល បានសម្រេចចិត្តរៀបការជាមួយ  Carmelita  ​​​   ដែលជាពពែមួយ
ក្បាលរបស់ខ្លួន នាខែតុលាខាងមុខ។

លោកតា Aparecido Castaldo ថ្នាក់ថ្នមប្រពន្ធមិនទាន់រៀបការរបស់ខ្លួន

អតីតបុគ្គលិកបំបែកថ្ម លោកតា Castaldo បានចិញ្ចឹម Carmelita តាំងពី ៥ឆ្នាំមុន។ កាលពី ២ឆ្នាំ
កន្លងទៅ លោកតា Castaldo បានកើតមនោសញ្ចេតនាជាមួយពពែញីនេះ។ លោកតា ឱ្យដឹងថា
“ប្រពន្ធមិនទាន់រៀបការ” របស់គាត់មានចំណុចលេចធ្លោដែលមនុស្សមិនមាន។ លោកតាថ្លែង
ដោយសប្បាយចិត្តថា ៖ “រាល់ពេលដែលមានអ្នកណាម្នាក់ និយាយថា ខ្ញុំមានបញ្ហា ខ្ញុំក៏ឆ្លើយតប
ថា ប្រពន្ធរបស់ខ្ញុំមិននិយាយច្រើន មិនសុំប្រាក់ទៅដើរផ្សារ និងមិនមានផ្ទៃពោះ” ។

ប្រភពព័ត៌មានឱ្យដឹងថា គូស្នេហានេះនឹងចូលរោងការ នៅថ្ងៃទី ១៣តុលាខាងមុខ   នៅវិហារ
មួយក្នុងក្រុង Jundiai ប្រទេស ប្រេហ្សីល។ នៅក្នុងពិធីរៀបការនោះ នឹងមានអាចារ្យម្នាក់ឈ្មោះ
Tom ជាអ្នកដឹកនាំកម្មវិធី។

លោកតារូបនេះបន្ដថា   នេះមិនមែនជាពពែដំបូងដែលគាត់បានចិញ្ចឹមនោះទេ    ព្រោះតែ​គាត់
ស្រឡាញ់ ចូលចិត្តសត្វខ្លាំងណាស់។ បច្ចុប្បន្ន គាត់ចាត់ទុក   Carmelita ជាអនាគតប្រពន្ធរបស់
ខ្លួន ហើយគាត់គ្រាន់តែជជែកលេងជាមួយ “នាង” ដូចមិត្តភ័ក្ដិប៉ុណ្ណោះ។   ក្រៅពីនេះ  លោកតា
Castaldo ប្រាប់ថា ស្នេហានេះនឹងមិនមានទំនាក់ទំនងផ្លូវភេទកើតឡើងនោះឡើយ។

គួររំឭកថា “កូនក្រមុំជិតចូលរោងការ” នាង Carmelita ធ្លាប់បានខាំដាច់រ៉ូបអាពាហ៍ពិពាហ៍ដំបូងមួយ
ប៉ុន្ដែបច្ចុប្បន្ន  រ៉ូបដ៏ស្រស់ស្អាតមួយផ្សេងទៀត  ត្រូវបានត្រៀមរួចជាស្រេចនៅក្រុង   Sao Paulo
សម្រាប់ពិធីរៀបការរបស់លោកតា និងពពែញីមួយក្បាលនេះ។

ដោយ ៖ តារា
ប្រភព ៖ odditycentral