ព័ត៌មានអន្តរជាតិ ៖ បុរសជនជាតិ ឥណ្ឌាម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិតសម្រាប់បទឧក្រិដ្ឋដល់សាហាវ របស់លោក រំលោភបូកទៅលើ នារីម្នាក់ រួចសម្លាប់ ពី សំណាក់គូកន ដល់ទៅ ៤ នាក់ នៅក្នុងទីក្រុង New Delhi ស្រប ពេលជនជាប់ចោទ បំភ្លឺក្រោយសាកសួរចម្លើយអោយដឹងថា ៖ បើនាង មិនតដៃ ពួកយើងមិន សំ លាប់នាងនោះទេ "នាងគួរណា នៅអោយស្ងៀម ហើយ អោយពួក យើង រំលោភបួកតាមសម្រួល បើមិនចង់ ស្លាប់" ។

សេចក្តីរាយការណ៍ ពីទំព័រ អ័រតេ អោយដឹងថា ជនជាប់ចោទ ជាប់ទោស ប្រហារជីវិតរូបនេះ មានឈ្មោះថា Mukesh Singh ។ ប្រភពដដែលបន្តអោយដឹងថា ៖ ជនជាប់ចោ ទរូបនេះ គឺជាបុគ្គលមួយរូបក្នុងចំណោម គូ កន ៤ នាក់ រំលោភបូកទៅលើនិស្សិត ពេទ្យ ម្នាក់ មានវ័យ ២៣ ឆ្នាំ កាលពីអំឡុងខែធ្នូ ចុងឆ្នាំ ២០១២ កន្លង ទៅនេះ ។ ជាលទ្ធផល ជនរងគ្រោះជានិស្សិតពេទ្យ ពុំបានសះស្បើយ ពីជម្ងឺផ្លូវកាយ និង ផ្លូវចិត្តនោះទេរហូត ដល់ថ្នាក់ស្លាប់បាត់បង់ជីវិតតែម្តង ។

គួរបញ្ជាក់ថា ករណីរំលោភបូកលើកនេះ បានធ្វើអោយមានការផ្ទុះឡើង នូវការតវ៉ាទូទាំងប្រទេស ឥណ្ឌា ក្នុង ន័យទាមទាររកយុត្ថិធម៌អោយជនរងគ្រោះ និងទប់ស្កាត់ការរំលោភបំពានផ្លូវភេទ ទៅលើសិទ្ធនារីជាដើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ