ប៉ៃលិនជា ខេត្តនៅភាគខាងជើងជួរភ្នំក្រវាញ នៅភាគខាងលិចប្រទេសកម្ពុជា ហើយមានចម្ងាយ២៥គីឡូម៉ែត្រពីព្រំដែនប្រទេសថៃ។ ខេត្តនេះព័ទ្ធជុំវិញដោយខេត្តបាត់ដំបង ដែលបានផ្ដាច់ចេញពីខេត្តបាត់ដំបងជាផ្លូវការ និងក្លាយជារដ្ឋបាលដាច់ដោយឡែកបន្ទាប់ពីការចុះចាញ់នៃខ្មែរក្រហមក្នុងឆ្នាំ១៩៩៦។ ខេត្តប៉ៃលិនមានការទាក់ទាញបែបធម្មជាតិជាច្រើន បូករួមទាំងទស្សនីយភាពជួរភ្នំ ទឹកជ្រោះ និងព្រៃឫស្សី។

កន្លែងគួរអោយចាប់អារម្មណ៍ផ្សេងទៀត សម្រាប់ទេសចរបូករួមទាំងវត្តរតនសោភ័ណ ជាវត្តមានរចនាប័ទ្មជនជាតិភូមាដែលមានអាយុកាលជាង៥៧០ឆ្នាំមកហើយ។ ចរិតលក្ខណៈរបស់ជនជាតិភូមាត្រូវបានចារឹកនៅលើក្លោងទ្វារចូល។ នេះជាភស្ដុតាងនៃការតាំងទីលំនៅរបស់ជនជាតិភូមាដំបូងនៅក្នុងតំបន់ នេះ។ ជាការពិត ជនជាតិភូមាជាអ្នករកឃើញត្បូងពេជ្រដ៏មានតម្លៃ ហើយប៉ៃលិនក្លាយជាមជ្ឈមណ្ឌលរ៉ែធំជាងគេសម្រាប់ត្បូងកណ្ដៀង និងត្បូងទទឹមនៅក្នុងតំបន់ឥណ្ឌូចិន។ ភ្នំយ៉ាត មាន កន្លែងល្អៗមួយចំនួនដែលភ្ញៀវទេសចរអាចឃើញសកម្មភាពជីករ៉ែត្បូងនៅ សព្វថ្ងៃនេះ។ ជាក្រុងនៅព្រំដែន ទីនេះក៏មានកាស៊ីណូផងដែរ៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia