CamNews

ស្រវឹងធ្លាក់ភ្នែក ចាប់គេរំលោភ ត្រូវខាងស្រី​​ ច្របាច់អាអូនតូច វីសបែក ស្រែកដូចគោរោទិ៍

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ ត្រូវកម្លាំងនគរបាលក្រុងសិរីសោភ័ណចាប់ខ្លួន បញ្ជូនទៅតុលាការកាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ ក្រោយពីមានស្រ្តីម្នាក់ ប្តឹងថា ជននេះបានចាប់ឱបនាងផ្តួល សម្រាតខោអាវ ដើម្បីរំលោភ តែត្រូវនាងខាំដៃ និងច្របាច់វីសបែកពង ទើបជនសង្ស័យព្រលែង ហើយនាងក៏មានឱកាស រត់ ស្រែកឲ្យគេជួយ និងបានមកប្តឹងឲ្យសមត្ថកិច្ចជួនអន្តរាគមន៍។

លោក ស៊ីវ សុជាតិ អធិការនគរបាល ក្រុងសិរីសោភ័ណ បានឲ្យដឹងនៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤នេះថា ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះ ឌៀប សុន្ធា ហៅ វិត ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យ។ រីឯស្ត្រីរងគ្រោះមានឈ្មោះ ឆ ឆ អាយុ ៣៧ រស់នៅស្រុកកំរៀង ខេត្តបាត់ដំបង។

អធិការរូបនេះបានបន្តថា មុនកើតហេតុស្រ្តីរងគ្រោះ បានមកស្នាក់នៅផ្ទះម្តាយរបស់ជនសង្ស័យ ដើម្បីព្យាបាលជំងឺប្រចាំកាយរបស់នាង នៅវេលាម៉ោង៣រសៀល ថ្ងៃ ទី០២ ខែមីនា ឆ្នាំ ២០១៤កន្លងទៅ ខណៈម្តាយរបស់ខ្លួនមិននៅ ជនសង្ស័យ ឌៀប សន្ធា ហៅ វិត ត្រឡប់មកពីផឹកវិញ ឃើញស្រ្តីរងគ្រោះនៅដេកលើផ្ទះតែម្នាក់ឯង ជនសង្ស័យ បានចាប់ជនរងគ្រោះសម្រាតខោអាវ ដើម្បីរំលោភ ពេលនោះស្រ្តីរងគ្រោះ បានស្រែកឲ្យគេឯងជួយ ត្រូវឈ្មោះ វិត យកដៃខ្ទប់មាត់ នាងក៏ខាំ រហូត ចេញឈាម និងស្រវាទាញបានពងក៏ច្របាច់វីសបែក និងដាច់ជាកំណាត់ ធ្វើឲ្យជនសង្ស័យឈឺចុកចាប់ ទើបព្រមប្រលែង នាងក៏មានឱកាសរត់គេចខ្លួន និងមកប្តឹងឲ្យ នគរបាលជួយរកយុត្តិធម៌ ទើបក្រោយស្រាវជា្រវ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល