ឆ្នាំ២០១១ជិតឆ្លងផុតទៅហើយ ដែលឆ្នាំ២០១១នេះ មានរឿងរ៉ាវជាច្រើនបានកើតឡើងក្នុង
ស្រុកខ្មែរ។ Camnews សូមបូកសរុបព័ត៌មានមួយចំនួន ដែលគួរឲ្យចាប់អារម្មណ៍ដែលបាន
កើតឡើងក្នុងឆ្នាំ ២០១១ កន្លងទៅ។
1. ដើមឆ្នាំ ២០១១ បញ្ហាជម្លោះងព្រំដែនខ្មែរ-ថៃ បានកើតឡើងតានតឹងជាងគេបំផុត
ការប្រយុទ្ធគ្នារវាងកងទ័ពថៃ និងកម្ពុជា នៅតាមបណ្ដោយព្រំដែន បានបណ្ដាលឲ្យកងទ័ព
នៃប្រទេសទាំងពីរស្លាប់ និងរបួសរៀងៗខ្លួន ហើយជនស៊ីវិលរបស់ប្រទេសទាំងពីរក៏កំពុង
ជម្លៀសខ្លួនចេញពីតំបន់សង្គ្រាមផងដែរ។ នៅក្នុងជម្លោះដោយប្រើកាំភ្លើងធុនធ្ងន់បាញ់
ផ្លោងដាក់គ្នានេះ ភាគីកម្ពុជា និងភាគីថៃបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការចាប់
ផ្ដើមប្រើកម្លាំង ប្រដាប់អាវុធ។ ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា និយាយថា ពលរដ្ឋខ្មែររាប់ពាន់
គ្រួសារបានចាកចេញពីលំនៅឋាន។
2. រាប់ម៉ឺននាក់មើលសម្ដេចតេជោប្រកួតបាល់ទាត់
អ្នកគំាទ្រប្រមាណ ប្រាំម៉ឺននាក់បានប្រមូលផ្ដុំគ្នាដើម្បីទស្សនាការប្រកួតបាល់ទាត់មិត្តភាព
អន្តរជាតិជាប្រវត្តិសាស្ត្ររវាងក្រុមមន្ត្រីជាន់ខ្ពស់នៃគណបក្សភឿថៃ និង ថ្នាក់ដឹកនាំ
រាជរដ្ឋាភិបាលកម្ពុជានៅពហុកីឡាដ្ឋានជាតិ។
នៅថ្ងៃប្រកួត ក្រោយព័ត៌មាននៃកម្មវិធីបានលេចឮរយៈពេលប្រមាណជាង ១០ ថ្ងៃកន្លង
មកនេះ តាមបណ្ដាដងផ្លូវសំខាន់ៗផ្សេងៗនៅជុំវិញកីឡដ្ឋានជាតិ មានភាពសកម្មជាខ្លាំង
ស្ទើរតែមិនអាចធ្វើចរាចរណ៍បាន ខណៈប្រជាជនប្រុសស្រីនៅរាជធានីភ្នំពេញរាប់ម៉ឺន
បានមូលមី កកកុញនៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិកម្ពុជា ដើម្បីចូលរួមគាំទ្រ និង
ទស្សនាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ ទន្ទឹមនឹងសមាជិកបក្សអាវក្រហម(ភឿថៃ)
ប្រមាណជាងមួយម៉ឺននាក់ បានធ្វើដំណើរពីបណ្ដាខេត្តមួយចំនួននៅប្រទេសថៃ ដើម្បី
ចូលរួមដែរនោះ ធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែមានភាពគគ្រឹកគគ្រេង ដែលអាចនិយាយ
បានថាមិនធ្លាប់កើតមាននាប៉ុន្មានទសវត្ស ក្រោយសង្គ្រាមស៊ីវីលរាំរ៉ៃបានបញ្ចប់។
3. ទឹកជំនន់នៅកម្ពុជា បានសម្លាប់មនុស្សជាង ២០០ នាក់
ប្រទេសខ្មែរវិញ មនុស្ស ២០៧ នាក់រួមមានកុមារ ៨៣ នាក់ បានស្លាប់ក្នុងគ្រោះធម្មជាតិ
ទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ ដីស្រែជាង ៣៥ ម៉ឺនហិកតារបានលិចទឹក និងគ្រួសារជាង ២៧ ម៉ឺន
គ្រួសារបានរងគ្រោះដោយទឹកជំនន់។ ការខូចខាតខាងដីស្រែ និងហេដ្ឋារចនាសម្ព័ន្ធគិត
ជាទឹកប្រាក់មានចំនួនយ៉ាងតិច ៩៥ លានដុល្លា។
4. ជម្លោះដីធ្លីនៅតំបន់បឹងកក់ជម្លោះដីធ្លីនៅតំបន់បឹងកក់បានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលបានជួលដីតំបន់បឹងកក់ទៅ
ឲ្យក្រុមហ៊ុន ស៊ូកាគូអ៊ីន ធ្វើការអភិវឌ្ឍទីក្រុងរណបសម្រាប់រយៈពេល ៩៩ ឆ្នាំ និងមាន
ទឹកប្រាក់ចំនួន ៧៩ លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍ជាសំណង់អគារទំនើបៗ។ ប៉ុន្តែ
គម្រោងអភិវឌ្ឍន៍នោះ បានធ្វើឲ្យមានជម្លោះយ៉ាងខ្លាំងជាមួយប្រជានដែលមានលំនៅដ្ឋាន
នៅទីនោះ។
អាជ្ញាធរអះអាងថា មានប្រជាជនជាង ២៥០០ គ្រួសារ បានព្រមព្រៀងទទួលយកសំណង
ជាទឹកប្រាក់ ៨៥០០ ដុល្លារ និងអ្នកខ្លះទទួលយកផ្ទះល្វែង នៅជាយក្រុងជាថ្នូរនឹងផ្ទះរបស់
ប្រជាជននៅតំបន់នោះ។
5. វីឌីអូមួយស្តីពីការចោរប្លន់ប្រដាប់ដោយកាំភ្លើងខ្លី បាញ់សម្លាប់
ស្ត្រីជាអាជីវករប្តូរប្រាក់ម្នាក់ បានធ្វើអោយមានក្តីរន្ធត់ជាខ្លាំង ពីសកម្មភាពឃោឃៅរបស់
ពួកចោរប្លន់ ក៏ដូចជាអំពើធ្វើមិនដឹងមិនលឺរបស់មនុស្សនៅទីនោះ។ វីឌីអូបានសុះសាយ
យ៉ាងលឿននៅលើបណ្តាញ Facebook ក៏ដូចជា Youtube។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៨ខែសីហា
នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចកន្លែងលក់ខោអាវជជុះមុខព្រលានយន្តហោះ
អន្តរជាតិភ្នំពេញ សង្កាត់ចោមចៅ ខណ្ឌដង្កោរ។ ស្ត្រីរងគ្រោះឈ្មោះជួន ធារ៉ា អាយុ៤៨ឆ្នាំ មុខរបរប្តូរប្រាក់នៅរង្វង់មូលចោមចៅ ត្រូវចោរបាញ់ ៣ គ្រាប់ ១ គ្រាប់ចំលើដើមទ្រូងខាង
ឆ្វេងធ្លាយទៅក្រោយ បានស្លាប់បាត់បង់ជីវិតពេលកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
6. នៅចុងឆ្នាំ២០១១ ប្រជាជនភ្ញាក់ផ្អើលជាមួយអគ្គីភ័យ
មូលហេតុភាគច្រើនគឺមកពីការធ្វេសប្រហែសរបស់ប្រជាជន ឬភាគច្រើនគឺមកពីបណ្តាញ
អគ្គីសនី។ ឆេះក្រុមហ៊ុនរថយន្តបឺស GST, ឆេះឃ្លាំងស្តុកខោអាវ, ឆេះរោចក្រកាត់ដេរ
អាគីនតិចវ័ន ។ល។
7. ឆ្នេរសមុទ្រក្រុងព្រះសីហនុជាឆ្នេរដឬលមានខ្សាច់សរក្បុស ស្រស់ស្អាតបំផុត
ដែលបានចាត់ចូលជាឆ្នេរស្អាតខ្នាតអន្តរជាតិ។
ឆ្នេរសមុទ្រក្រុងព្រះសីហនុ រមណីយដ្ឋានឆ្នេរសមុទ្រក្រុងព្រះសីហនុ ស្ថិតនៅក្នុងខេត្ត
ព្រះសីហនុ ជាតំបន់ទេសចរណ៏គួរអោយចាប់អារម្មណ៏បំផុតនៅក្នុងខេត្តនេះ។ ក្រុង
ព្រះសីហនុគឺជាទ្វីបដ៏តូចមួយនិងមានឆ្នេរសមុទ្រជាច្រើនហើយស្ថិតនៅក្នុងតំបន់ ត្រូពិច
ក្តៅនិងសើមដែលស្ថិតភាគខាងលិចនិងខាងត្បូងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើន ។
ចំនែកឯភាគខាងលិចឆៀងខាងត្បូងមានកំពង់ផែពាណិជ្ជកម្ម។
ម្យ៉ាងវិញទៀតស្ពានដែលទើបតែកសាងឡើងពីឆ្នេរសមុទ្រដីគោកតភ្ជាប់ ទៅនឺងកោះពស់
មានភាពស្រស់ស្អាត ហើយស្ពានថ្មីទើបតែកសាងនោះមានឈ្មោះថា សា្ពនតេជោមរកត ។ ការធ្វើស្ពានភ្ជាប់ពីដីគោកទៅដីកោះគេមានគំរោងសាងសង់សណ្ឋារគារ អូរតែលនៅទីនោះ
ដើម្បីធ្វើការអភិវឌ្ឍន៏ផ្នែកទេសចរណ៏នៅ ក្រុងព្រះសីហនុអោយកាន់តែមានភាពរីកចំរើន
ជាងមុនថែមទៀត ។
ដោយ៖ មិនា