-ល្បែង Ice Bucket Challenge កំពុងផុសផុលនៅកម្ពុជា

ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងបណ្តាញ Facebook បានផុសផុល នូវល្បែងចាក់ទឹកកក “Ice Bucket Challenge” ដោយក្នុងនោះលោក ហ៊ុន ម៉ានី កូនប្រុសរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងតារាល្បីៗ របស់កម្ពុជាជាច្រើននាក់ ក៏បានលេងល្បែង ចាក់ទឹកកកនេះ ហើយបង្ហោះតាម Facebook ផងដែរ។

យោងតាមវីដេអូនេះ នៃសកម្មភាពរបស់ លោក ហ៊ុន ម៉ានី ល្បែងចាក់ទឹកកក បានបង្ហាញថា ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជារូបនេះ ក៏បានហៅលោក ស សុខា និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមលេងល្បែង នេះដែរ ដើម្បីយកប្រាក់ជួយ មន្ទីរពេទ្យគន្ធបុប្ផា។

ដោយឡែកតារាល្បីៗ របស់កម្ពុជា ពិសេសក្នុង ផលិតកម្មហង្សមាស ក៏បានលេងល្បែង Ice Bucket Challenge យកប្រាក់ជួយ មន្ទីរពេទ្យគន្ធបុប្ផាដែរ ដែលរួមមាន លោក ព្រាប សុវត្ថិ, ណុប ប៉ាយ៉ារិទ្ធ, អេឡិច ចិត្រា, សុខ សេឡាលីន, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, គង់ ច័ន្ទស្រីមុំ រួមជា មួយតារាប្រុសស្រី ជាច្រើនដួងទៀត ហើយបង្ហាញពី ការលេងហ្គេមមួយនេះ បង្អួតមិត្ត និងអ្នកគាំទ្រ នៅ លើបណ្តាញ ទំនាក់ទំនងសង្គម Facebook ។

សូមជំរាបថា ល្បែង “Ice Bucket Challenge” បាននិងកំពុងផុសផុល នៅបណ្តាប្រទេសធំៗ យ៉ាងខ្លាំងក្នុងគោល បំណងដើម្បី រៃអង្គាសប្រាក់ យកជួយដល់អង្គការ ឬសមាគមនានា ក្នុងនោះក៏មានអតីតប្រធានាធិបតី George W. Bush លេងល្បែងនេះដែរ៕

<object width="469" height="402" data="http://www.youtube.com/v/BJvBq_QoHQI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/BJvBq_QoHQI&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល