ម៉ាសព្យាបាលស្បែកមុខកើតមុន គឺជាវិធីធម្មជាតិដ៏ប្រសើរបំផុត ដែលអាចកំចាត់មុនក្បាល
ខ្មៅ និង អាចបំបាត់ស្លាកស្នាម ដែលកើតមានដោយសារមុន។ វិធីទាំងនេះ រួមបញ្ជូលនូវ
គ្រឿងផ្សំមួយចំនួន ដែលមានតួនាទី ជួយចិញ្ចឹមស្បែក និង កំចាត់បញ្ហាស្បែកមុខកើតមុន
បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។

ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន អាចជួយព្យាបាល កំចាត់ស្បែកមុខកើតមុន និង
បំបាត់ស្លាកស្នាម ដែលកើតមាន ឬ បន្សល់ទុក ដោយសារមុន បានយ៉ាងឆាប់រហ័ស។

គ្រឿងផ្សំ៖

-ទឹក Apple cider vinegar
-តែបៃតង
-ទឹកឃ្មុំ
-ស្ករស
-ស្លាបព្រាកាហ្វេមួយ
-កូនចានមួយ

វិធីផ្សំគ្រឿង៖

១. យកទឹក Apple cider vinegar មួយស្លាបព្រាកាហ្វេ ដាក់ចូលទៅក្នុងកូនចាន។ សូម
បញ្ជាក់ថា៖ ទឹក Apple cider vinegar អាចរកទិញបានតាមបណ្តាផ្សារទំនើប។

២. ចាក់ទឹក តែបៃតង ពីរស្លាបព្រាកាហ្វេ ចូលទៅក្នុងកូនចាន

៣. បន្ទាប់មក ដាក់បន្ថែម ស្ករស ៥ស្លាបព្រាកាហ្វេ ចូលទៅក្នុងកូនចាន

៤. ចុងក្រោយ ដាក់ទឹកឃ្មុំ មួយស្លាបព្រាកាហ្វេចូល

៥. កូរឱ្យចូលគ្នា ឱ្យសព្វ។

វិធីប្រើ ឬ វិធីព្យាបាល៖ យកគ្រឿងផ្សំខាងលើ មកលាបនៅលើស្បែកមុខដោយប្រើសំឡី
ជ្រលក់ រួចម៉ាស្សាថ្មមៗលើមុខ ទុករយៈពេល ពីរទៅបីនាទី ដើម្បីកំចាត់កោសិកាស្បែកងាប់
និង ព្យាបាលឱ្យកោសិកាស្បែកថ្មី ដុះលូតលាស់បានល្អ ដែលជួយឱ្យស្បែកមុខគ្មានមុន ម៉ដ្ឋ
តឹងណែន និង ភ្លឺរលោង។

សារជាតិស្ករស ដែលបានផ្សំក្នុងវិធីនេះ នឹងជួយជំរុះ កោសិកាស្បែកចាស់ ដោយធម្មជាតិ
និង ជួយព្យាបាលបំបាត់រាល់បញ្ហាស្លាកស្នាម កំចាត់មុន និង ការស្ទះរន្ធញើស។ លាបម៉ាស
នេះ លើស្បែកមុខ ទុករយៈពេលប្រហែលជា ១០នាទី រួចលាងសំអាតមុខចេញ ជាមួយនឹង
ទឹកធម្មតាចេញ ជាការស្រេច។ ប្រើម៉ាសនេះ ពីរដង ក្នុងមួយសប្តាហ៍ នឹងជួយព្យាបាលមុខ
របស់អ្នក ឱ្យគ្មានមុន បំបាត់ស្លាកស្នាម ជួយឱ្យស្បែកមុខម៉ដ្ឋ តឹងណែន និង ភ្លឺរលោង៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-បីយ៉ាង ធ្វើឱ្យដៃគូ មានភាពស្កប់ស្កល់ នៅលើគ្រែ
-វិធីព្យាបាល សក់ជ្រុះឱ្យដុះលូតលាស់សារជាថ្មី ដោយធម្មជាតិ
-វិធីពីរយ៉ាង ធ្វើឱ្យស្បែកមុខបុរស សម៉ដ្ឋ តឹងណែន ភ្លឺរលោង ដោយធម្មជាតិ
-កំពូលអាហារ ៤យ៉ាង ការពារមិនឱ្យមានជំងឺលើសឈាម និង ជំងឺគាំងបេះដូង
-ប្រភេទផ្លែឈើ ធ្វើឱ្យសម្រើបកាមតណ្ហាខ្លាំងក្លា និង ជួយឱ្យសុខភាពបន្តពូជបុរសរឹងមាំ

ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies