គេហទំព័រកំសាន្តរបស់ Google បច្ចុប្បន្នកំពុងមានការរីកចំរើនយ៉ាងខ្លាំងក្លាបំផុតជាមួយ
នឹងចំនួននៃអ្នកប្រើប្រាស់មានការកើនឡើងគួរអោយកត់សំគាល់ ខណៈពេលដែលមាន
អ្នកឯកទេសម្នាក់បានធ្វើការវាស់ស្ទង់លើសេវាកម្មនេះ ដែលបញ្ជាក់ថាបច្ចុប្បន្នអ្នកប្រើ
ប្រាស់នូវសេវាកម្មគេហទំព័រកំសាន្តរបស់ Goolge មានចំនួន ៦២លាននាក់ និងក្នុងរយៈ
ពេលមួយថ្ងៃគេហទំព័រមួយនេះទទួលបានសមាជិកថ្មីចំនួន ៦២៥.០០០នាក់ទៀតផង។
លោក Paul Allen ជាអ្នកកាន់ការនៃកម្មវិធីឯកទេសតាមដាន Ancestry របស់ Google+
បានអោយដឹងថា" តួលេខនេះទទួលបានពីការធ្វើយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម ការ
ការធ្វើអោយមានដំណើរការកាន់តែសកម្មឡើងនៃឧបករណ៍ Android ,ពឹងផ្អែកលើភាព
ទាក់ទាញរបស់បុគ្គលល្បីឈ្មោះ និងផ្លាកយីហោរល្បីៗទាំងឡាយ រឺក៏មកពីការរីកសាយ
ភាយនៅលើពិភពអ៊ីនធើណែត....ជាដើម។ ហើយនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លង
មកនេះចំនួនអ្នកប្រើប្រាស់ Google+ មានការកើនឡើងក្នុងកំរិតមួយដ៏គួរអោយភ្ញាក់ផ្អើល
បំផុត"។
ប្រសិនបើអាចរក្សាបាននូវតួលេខខាងលើ Google+ នឹងទទួលបានសមាជិកអ្នកប្រើប្រាស់
គ្រប់ចំនួន ១០០លាននាក់នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១២ ខាងមុខ, ២០០លាននាក់នៅ
ថ្ងៃទី ៣ ខែសីហា ២០១២ និងនៅចុងឆ្នាំ ២០១២ នឹងមានការកើនឡើងជិតរហូតដល់ចំនួន
៣០០លាននាក់ផងដែរ។
តាំងពីខែ តុលា ឆ្នាំ ២០១១ ថ្នាក់ដឹកនាំរបស់ Google ក៏បានធ្វើការអះអាងដែរថា Google+
ទទួលបានសមាជិកអ្នកប្រើប្រាស់ទាំងអស់ជាង ៤០លាននាក់។ ប៉ុន្តែ Allen មិនបានធ្វើការ
បញ្ជាក់ពីចំនួននៅក្នុងតួលេខខាងលើមានសមាជិកចំនួនប៉ុន្មានមានសកម្មភាពជាអចិន្រ្តៃ
នោះទេ។
មានមតិមួយចំនួនបានលើកឡើងថា តួលេខនេះគឺទទួលបានងាយបំផុត ដោយសារតែអ្នក
ប្រើប្រាស់ Android នឹងមានគណនី Google+ មួយដោយស្វ័យប្រវត្តិ។ ប្រការនេះបានឆ្លុះ
បង្ហាញអោយឃើញថា Google ទទួលបានអត្ថប្រយោជន៍ដ៏ធំបំផុតអំពីគេហទំព័រកំសាន្ត
ចល័ត ហើយក៏នឹងធ្វើអោយ Facebook មានការភ័យព្រួយផងដែរ ខណៈពេលដែលគំរោង
នៃការអភិវឌ្ឍន៍នូវទូរស័ព្ទថ្មីរបស់ Facebook បច្ចុប្បន្នកំពុងតែស្ថិតនៅជាដំណឹងចរចាម
អារ៉ាមនៅឡើយនោះ៕
ប្រភព៖ TBS
ដោយ ៖ រស្មី