ពិតជាមានការភ្ញាក់ផ្អើល នៅពេលលទ្ធផលនៃការពិសោធមួយដែលបង្ហាញថា ការដើរផ្សារ
ការគេងគ្រប់គ្រាន់ ការចិញ្ចឹមសត្វជាមិត្ត ការលេងល្បែងល្បងប្រាជ្ញា ជាដើម នឹងជាវិធីល្អ ជួយដុតកំទេចថាមពលក្នុងរាងកាយបានយ៉ាងច្រើន និងជួយឱ្យរាងរបស់អ្នក បានស្រឡូន និង
ទាក់ទាញ។

ខាងក្រោមនេះ គឺជាវិធីសាស្ដ្រមួយចំនួន ដើម្បីជួយធ្វើឱ្យរាងរបស់អ្នក ស្រស់ស្អាត ដោយសារ
មិនឡើងទម្ងន់។

ចិញ្ចឹមសត្វជាមិត្ត

មានមនុស្សតិចណាស់ដែលជឿលើប្រការនេះ ប៉ុន្ដែនេះគឺជាការពិត ដែលត្រូវបានបញ្ជាក់ព
ដោយក្រុមអ្នកវិទ្យាសាស្ដ្រ ។ ការចិញ្ចឹមសត្វជាមិត្ត អាចជួយឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្ត
របស់អ្នកបានល្អប្រសើរ ដោយសារតែវាជួយកាត់បន្ថយភាពតានតឹង នៅពេលអ្នកមានបញ្ហា
តាមរយៈនេះ អ្នកនឹងឆ្លងកាត់ការលំបាកបានដោយងាយ មិនចាំបាច់ពឹងលើការញ៉ាំអាហារដើម្បី
បំបាត់ភាពតប់ប្រមល់។ ការចិញ្ចឹមសត្វ ដូចជាសុនខជាដើម វាក៏ជួយឱ្យអ្នកមានឱកាសចេញ
ដើរខាងក្រៅបានច្រើនផងដែរ។

ការដើរផ្សារ និងសកម្មភាពប្រចាំថ្ងៃ

ប្រសិនអ្នកគិតថា មានតែការហាត់ប្រាណដោយប្រើកម្លាំងខ្លាំងនៅក្នុងក្លឹបហាត់ប្រាណ ទើប
អាចដុតថាមពលក្នុងរាងកាយ នោះគឺជារឿងមិនត្រឹមត្រូវទាំងស្រុងនោះទេ។ សកម្មភាពប្រចាំ
ថ្ងៃ ដូចជាការដើរផ្សារ ការប្រើប្រាស់ជណ្ដើរថ្មើរជើង ការធ្វើកិច្ចការផ្ទះនៅពេលយប់ ដូចជា
ការសម្អាតផ្ទះជាដើម អាចជួយថែរាងរបស់អ្នក ឱ្យបានស្រឡូន។ សកម្មភាពទាំងនេះ ត្រូវបាន
គេអះអាងថា មានប្រសិទ្ធិភាពជាងការហាត់ប្រាណទៅទៀត។

លេងល្បែងប្រើប្រាជ្ញា ឬអានសៀវភៅ

វិធីមួយទៀត ដែលអាចជួយរក្សារាងឱ្យស្រឡូនបានល្អ នោះគឺការប្រើប្រាស់ខួរក្បាល។ ចូរលេងល្បែងដែលមានលក្ខណៈជម្រុញដល់ការគិត ដូចជាការប្រដេញពាក្យ លេងអុក ឬអានសៀវភៅ។ ល្បែងទាំងនេះក៏នឹងជួយឱ្យខួរក្បាលចងចាំបានល្អ និងមិនមានហនិភ័យខ្ពស់ក្នុងការកើតជម្ងឺភ្លេច
ភ្លាំង។ ប្រើប្រាស់ខួរក្បាលបែបនេះ ក៏ជួយដល់រាងកាយរបស់អ្នក ក្នុងការរក្សារាង និងស្មារតី។

ដាំស្លដោយខ្លួនឯង

ការចម្អិនអាហារដោយខ្លួនឯង តែងតែល្អជាងការហូបអាហារស្រាប់ នៅភោជនិយដ្ឋាន។ ក្រោយ
ពីបានបំពេញការងារហត់នឿយពេញមួយថ្ងៃ អ្នកប្រហែលជាខ្ជិលធ្វើអាហារដោយខ្លួនឯង ប្រការនេះនឹងនាំឱ្យអ្នកក្លាយជាមនុស្សលើសទម្ងន់ដោយសារអាហារឆ្អិនស្រាប់ដែលអ្នកបញ្ជាទិញនៅ
ខាងក្រៅមិនខាន។ ប្រសិនចង់សម្រកទម្ងន់ និងរក្សាសុខភាពបេះដូង យកល្អអ្នកគួរបញ្ចេញកម្លាំង
ធ្វើអាហារដោយខ្លួនឯង។

ហាត់ប្រាណតិចៗនៅពេលកំពុងមើលទូរទស្សន៍

រាល់កម្មវិធីទូរទស្សន៍ ប្រាកដជាមានការឃោសនាពាណិជ្ជកម្ម ដូច្នេះនៅពេលដល់ម៉ោងផ្សាយ
ពាណិជ្ជកម្ម អ្នកគួរធ្វើកាយវិការខ្លះៗ ដូចជា ការងើបឡើង ដើរទៅបន្ទប់ទឹក ដើរទៅមកមុខទូរ
ទស្សន៍។ល។ ការធ្វើបែបនេះ អាចជួយដុតកំទេចជាតិខ្លាញ់បានយ៉ាងច្រើនក្នុងរាងកាយ។

គេងគ្រប់គ្រាន់

នៅក្នុងការពិសោធមួយកាលពីពេលថ្មីៗកន្លងទៅនេះ របស់ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យា
ល័យ California លោក Berkeley បានរកឃើញថា ការខ្វះដំណេក ក៏នាំឱ្យលើសទម្ងន់។ ដូច្នេះ
ក្រុមអ្នកវិទ្យាសាស្ដ្រ បានផ្ដល់ដំបូន្មានថា ប្រសិនមិនចង់ធាត់ហួសកម្រិត គួរតែគេងឱ្យបានគ្រប់
គ្រាន់។ ការគេងគ្រប់គ្រាន់ ជួយជម្រុញឱ្យខួរក្បាលដំណើរការល្អ ហើយអាចធ្វើការជ្រើសរើស
អាហារល្អសម្រាប់សុខភាព តាមរយៈអាហារនេះ វានឹងជួយមិនឱ្យរាងកាយរបស់អ្នកឡើងទម្ងន់៕

ដោយ ៖ តារា
ប្រភព ៖ Ladyzone