លើសឈាមជាអាការៈជំងឺទូទៅ និងគ្រោះថ្នាក់ ។ របបទទួលទានមានតួនាទីសំខាន់ ជា
ពិសេសចំពោះអ្នកលើសឈាម ។ ខាងក្រោមនេះជាប្រភេទអាហារមួយចំនួនដែលអ្នក
លើសឈាមគួរចៀសវាងប្រើប្រាស់ ។
ជ្រក់ត្រសក់ ៖ ជ្រក់ត្រសក់ផ្ទុកកាឡូរីតិច ជារឿងល្អសម្រាប់សុខភាព។ តែប្រភេទអាហារ
នេះមានបរិមាណ Na ខ្ពស់ (Na ធ្វើឱ្យកន្ត្រាក់សរសៃឈាម មានឥទ្ធិពលដល់ដំណើរការ
ដឹកជញ្ជូនឈាមទៅដល់បេះដូង និងបង្កជាអាការៈលើសឈាម) ។ ផ្លែត្រសក់ត្រាំមួយ
អាចផ្ទុក៥៧០មិល្លីក្រាម Na ប្រហាក់ប្រហែលនឹង១/៣កម្រិតកំណត់ Na ដែលអ្នកអាច
ប្រើប្រាស់ក្នុងមួយថ្ងៃ ។
ដំឡូងបារាំងចៀន៖ ទោះបីភោជនីយដ្ឋានមួយចំនួនចៀនដំឡូង បារាំងដោយប្រេង ពុំមាន
trans fat (អាស៊ីដខ្លាញ់) តែបរិមាណសារជាតិខ្លាញ់និង Na នៅតែខ្ពស់។ ដំឡូងបារាំងចៀន
មួយចានធុនល្មមផ្ទុក ២៧០ មិល្លីក្រាម Na និង១៩ក្រាមសារជាតិខ្លាញ់ ។
ហតដកសាច់ជ្រូក ៖ អាចជាអាហារដ៏ពេញចិត្តប្រសិនអ្នកមិនលើសឈាម។ ហតដក៣បន្ទះ
ផ្ទុក ២៧០ មិល្លីក្រាម Na និង៤,៥ក្រាមសារជាតិខ្លាញ់ ។
ទឹកដោះគោ ៖ ជា ប្រភពផ្គត់ផ្គង់កាល់ស្យូមមួយ តែក៏ផ្ទុកសារជាតិខ្លាញ់ច្រើន។ ក្នុងទឹកដោះ
គោមួយកែវមាន៨ក្រាមសារជាតិខ្លាញ់ និង៥ក្រាមសារជាតិខ្លាញ់មិនរលាយ។ ជាតិខ្លាញ់មិន
រលាយមិនល្អសម្រាប់អ្នកជំងឺថ្លើម ហើយក៏គ្រោះថ្នាក់សម្រាប់អ្នកលើសឈាម ។
នំចៀន ៖ នំចៀនមួយអាចផ្ទុក២០០កាឡូរី និង១២ក្រាមសារជាតិខ្លាញ់មិនល្អសម្រាប់សុខ
ភាពរបស់អ្នក ។
ប៊័ររុក្ខជាតិ ៖ ប្រភេទ អាហារនេះមិនគ្រោះថ្នាក់ទាំងស្រុងឡើយ ។ ចំពោះអ្នកលើសឈាម
ពួកគេត្រូវការធានាប្រភេទប៊័ររុក្ខជាតិ ដែលគេប្រើប្រាស់មិនផ្ទុកសារជាតិខ្លាញ់មិនរលាយ។
ចូរអានឱ្យហ្មត់ចត់ព័ត៌មានលើប្រអប់ ដើម្បីមានជម្រើសល្អសម្រាប់សុខភាព ។
ស្ករ ៖ រឿង ចង់និយាយដល់នៅទីនេះ គឺប្រភេទអាហារមានបរិមាណកាឡូរី និងស្ករហួស
កម្រិត ដូចជានំប៊ីសគ្វីត និងសូកូឡា ។ អាហារនេះអាចធ្វើឱ្យធាត់ ជាកត្តាគ្រោះថ្នាក់មួយ
បង្កជាជំងឺលើសឈាម ។
ស្រា ៖ ផឹកស្រា អាចធ្វើឱ្យលើសឈាម ។ ស្រាក៏អាចបង្ករបួសឱ្យគែមសរសៃឈាម ទន្ទឹម
នោះធ្វើឱ្យកើនគ្រោះថ្នាក់ត្រូវបន្ថែមជំងឺផ្សេងៗទៀត ។
សាច់ក្រហម ៖ ចំពោះអ្នកលើសឈាម, ត្រូវកំហិតដល់កម្រិត អតិបរមាការបរិភោគសាច់
ក្រហមក្នុងអាហារប្រចាំថ្ងៃ។ ប្រភេទអាហារ នេះពុំត្រឹមតែមានពាក់ព័ន្ធដល់ជំងឺលើសឈាម
ប៉ុណ្ណោះទេ តែនៅធ្វើឱ្យកើនគ្រោះថ្នាក់ដទៃទៀតប្រសិន �ជ្រុល� ទទួលទានច្រើន ៕
ដកស្រង់ពីគេហទំព័រមជ្ឈមណ្ឌលពត៌មានវិទ្យាសាស្រ្តខែ្មរ
ដោយ៖ រស្មី