CamNews

ប្រជាជនរស់នៅជាមួយសំរាម តែទទួលបានពានរង្វាន់ “រដ្ឋធានីវប្បធម៌អឺរ៉ុប”

បណ្ដារូបភាពដ៏ពិបាកមើលនេះ គឺជាកន្លែងរស់នៅរបស់មនុស្សជិត ១ម៉ឺននាក់ ហើយពួកគេបាន
ចាត់ទុកទីនេះជា ផ្ទះរបស់ខ្លួន។ គឺជាតំបន់សំបុកកណ្ដុរដ៏អាក្រក់បំផុតមួយ នៅក្នុងពិភពលោក
ស្ថិតនៅជាយក្រុង Kosice ប្រទេស Slovakia ។ ប្រការដែលគួរឱ្យកត់សម្គាល់ នោះគឺថា ទីក្រុងនេះ
ទើបតែទទួលបានកិត្ដនាមជា “រដ្ឋធានីវប្បធម៌អឺរ៉ុប ២០១៣” ។

ស្ថានភាពនៅក្នុងតំបន់ជាយក្រុងនេះ ខុសទាំងស្រុងទៅនឹងតំបន់កណ្ដាលក្រុង Kosice ដែលជា​ទីក្រុងមួយមានទិដ្ឋភាពស្រស់ស្អាត ដោយមានប្រជាជនរស់នៅប្រមាណជា ២,៤សែននាក់ និងមាន
កម្រិតវប្បធម៌ខ្ពស់។ ទីក្រុង Kosice ក៏ធ្លាប់បានឆ្លងកាត់ដំណាក់កាល ផ្លាស់ប្ដូរពីឧស្សាហកម្មធុនធ្ងន់ មកជាឧស្សាហកម្មច្នៃប្រឌិត និងសេវាកម្ម។

តាមរយៈរូបថតទាំងនេះ យើងអាចដឹងច្បាស់ថា វាជាកន្លែងដ៏អាក្រក់។ គ្រប់កន្លែង សុទ្ធតែមាន
សំរាមនៅពាសវាលពាសកាល ចំណែកសំណង់នានា មានសភាពទ្រុឌទ្រោម ជញ្ជាំងកខ្វក់ មិន
គួរជាទីរស់នៅ។

សំរាមនៅទីនេះ ច្រើនរហូតដល់ធ្វើឱ្យខូចប្រភពទឹកនៅជុំវិញ។ ក្នុងតំបន់នេះ ក៏មិនមានទឹកស្អាត
មិនមានចំណតរថយន្ដ មិនមានភ្លើង ដោយសារតែប្រជាជននៅទីនេះ មិនមានប្រាក់ដើម្បីបង់ថ្លៃ
សេវា។ ព្រោះតែស្ថានភាពខ្វះអនាម័យបែបនេះ ជម្ងឺឆ្លងក៏ក្លាយជារឿងសាមញ្ញនៅទីនេះ។

តំបន់ជាយក្រុងនេះ គឺជាកន្លែងរស់នៅរបស់ប្រជាជនRoma ចំនួន ៨ពាន់នាក់ គឺច្រើនជាង ៣ដង
ធៀបនឹងសំណង់ទូទៅ។ នេះក៏ជាមូលហេតុដែលនាំឱ្យជីវភាពប្រជាជននៅទីនេះ ពិសេសគឺកុមារ
មានការលបាក។ នៅទីនេះ មានសាលារៀនតែពីរគត់ គឺមួយសម្រាប់សិស្សបឋម និងមួយសម្រាប់
មតេយ្យ។ ការបាត់បង់ការសិក្សារបស់កុមារ បានក្លាយជាបញ្ហាធំសម្រាប់អាជ្ញាធរដែនដី។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានពានរង្វាន់ តម្លៃ ៥១លានអឺរ៉ូ (ជាង ៦៨លានដុល្លារ) សម្រាប់កិត្ត
នាម “រដ្ឋធានីវប្បធម៌អឺរ៉ុប ២០១៣” គណកម្មការអភិវឌ្ឍក្រុង បានផ្ដោតការយកចិត្ត​ទុកដាក់ទៅលើ
ការ​ពង្រីកវិស័យឧស្សាហកម្មច្នៃប្រឌិត ដូចជាតន្ដ្រី គំនូរ របាំ ភាពយន្ដ បច្ចេកវិទ្យាព័ត៌មាន និងទេស
ចរណ៍។

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ជីវិតរស់​នៅ​​របស់​ប្រជាជន​ ​នៃ​​ប្រទេស​ដែល​បរាជ័យ​បំផុត​ ក្នុង​ពិភពលោក

ភរិយារាជបុត្រាឥណ្ឌា រស់នៅដោយកំសត់ ក្រីក្រ ក្នុងសំបុកកណ្ដុរ

ផ្ទះធ្វើអំពីលាមកគោ នៅភូមិក្រីក្របំផុត ក្នុងពិភពលោក

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖  Dailymail