CamNews

iPhone 5S, 5C នៅមិនទាន់ដេញទាន់ សមិទ្ធិផលរបស់ iPhone 5 នោះទេ

បើយោងតាមឯកសារថ្មីបំផុតពី Kantar Worldpanel, ទីផ្សារភាគហ៊ុនរបស់ iPhone នៅប្រទេស អង់គ្លេស កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ បានថយចុះជាង ៥% បើប្រៀបជាមួយនឹង ខែដូចគ្នា កាល ពីឆ្នាំ ២០១២។ iPhone 5S និង iPhone 5C បានកសាងនូវចំនួនទីផ្សារភាគហ៊ុន ខ្សោយជាង iPhone 5 កាលពីមួយឆ្នាំមុននេះ។

ក្នុងពេលវេលាបង្ហាញខ្លួននៃ iPhone 5 ចាប់ខែកញ្ញា ឆ្នាំ២០១២ រហូតដល់ចុង ខែវិច្ឆិកា ឆ្នាំ២០១២ ប័ណ្ណភាគហ៊ុន Apple បានកើនឡើងពី ៣៤,៦% ដល់ ៥៣,៣% ។ ក្នុងពេលវេលាដូចគ្នានេះផងដែរ សម្រាប់ iPhone 5S និង 5C, តំលៃប័ណ្ណភាគហ៊ុនរបស់ Apple បានកើនឡើងតិចជាងមុន គឺចាប់ ពី ៣៥,៩% ឡើងដល់ ៤៣,១% ។

របាយការណ៍របស់ Kantar Worldpanel នៅបានឲ្យដឹងបន្ថែមថា បរិមាណលក់ចេញនៃស្មាតហ្វូន iPhone ជំនាន់ថ្មីទាំងពីរនេះ បើទោះជាខ្ពស់ជាងការរំពឹងទុក កាលពីដំបូង ប៉ុន្តែមិនស្មើនឹងអ្វីដែល  iPhone 5 បានធ្វើកាលពីឆ្នាំមុននោះទេ។

ក្នុងពេលស្ថានភាពទីផ្សារភាគហ៊ុនរបស់ Apple កំពុងតែថមថយបណ្តើៗ ខាង Android វិញនៅតែ បង្ហាញឲ្យឃើញពីការកើនឡើង គួរឲ្យកត់សំគាល់។ រីឯ Windows Phone ក៏បានវ៉ាឈ្នះ BlackBerry ក្នុងឆ្នាំ២០១៣ ដោយបានក្លាយទៅជា ប្រព័ន្ធប្រតិបត្តិការ Mobile ធំលំដាប់លេខរៀងទី៣ នៅប៉ែក អឺរ៉ុប៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing