CamNews

វីរៈនារី វ័យក្មេង និងស្រស់ស្អាត កូរ៉េខាងត្បូង សុខចិត្តស្លាប់ អោយតែបានរស់ អ្នកដទៃ

ព័ត៌មានអន្តរជាតិ ៖ ជាការពិត ជាមួយនឹង សោកនាដកម្ម គ្រោះថ្នាក់លិចនាវា Sewol នៅកូរ៉េខាង ត្បូង ត្រូវបានរកអោយឃើញថា ធ្វើអោយពិភពលោក មានភាពរង្គោះរង្គើជាខ្លាំង ពោលបានធ្វើ អោយក្រុមគ្រួសារនៃ សព មានការខឹងសម្បារ ជាខ្លាំង  ស្របពេលដែល   បុគ្គលិក ក៏ដូចជា នាវិក នៃនាវា ខាងលើ ត្រូវបានផ្តន្ទាទោស ជាបន្តបន្ទាប់ ទាក់ទិនទៅនឹងការបោះបង់ចោល ទំនួលខុស ត្រូវរបស់ខ្លួន អំឡុងពេល មានឧបទ្ទេវហេតុ ។

យ៉ាងណាមិញ ខណៈមានការកើនឡើង ក្នុងការស្តីបន្ទោស អោយក្រុមនាវិកក៏ដូចជាធ្វើការកាត់ ទោស ពួកគេនោះ នាង   Park  Jee  Young  វ័យ  ២២ ឆ្នាំ ត្រូវបានរកអោយឃើញថា ជាបេក្ខភាព ក្រុមការងារ លើនាវា តែម្នាក់គត់​ ដែលត្រូវបានគេកោតសរសើរ ពោល ជំនួស អោយការបោះបង់ ចោលទំនួលខុសត្រូវពាក់កណ្តាលទី នាងបានព្យាយាម ជួយសង្គ្រោះជីវិតមនុស្ស   ឯទៀត រហូត ដល់ស្លាប់ខ្លួន នេះបើយោងតាម សម្តីសាក្សី ។

ជាការពិត     បើ តាមសាក្សី បញ្ជាក់អោយដឹងថា  នាង បានព្យាយាម ជួយសង្គ្រោះជីវិតមនុស្សឯ ទៀត    អំឡុងពេលដែលនាវា កំពុងលិច តាមរយៈ ការចែកអាវ ពោង សុវត្ថិភាព ខណៈអាវពោង សុវត្ថិភាព    អស់ពីក្នុងដៃហើយនោះ  នាងបានរត់ជាន់ខាងលើ  ដើម្បីយកវាមកចែកបន្តទៀត ខណៈនោះ មានក្រុមជនរងគ្រោះ សួរនាងថា     ហេតុអ្វីបានជា  នាងមិនព្រមពាក់អាវពោង យ៉ាង ដូច្នេះ នាងបានឆ្លើយតប ទៅវិញ អោយដឹងថា ជួយសង្គ្រោះ ជីវិតជនរងគ្រោះ ជាមុនសិន ពីព្រោះ ថា វាគឺជាការចាំបាច់ ខណៈ ក្រុមការងារ លើនាវា គិតតាមក្រោយ ។

ជាអកុសល សេចក្តីរាយការណ៍ បន្តអោយដឹងថា នាង Park Jee Young បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ក្នុងហេតុការណ៍ គ្រោះថ្នាក់លិចនាវា លើកនេះ   ខណៈសពរបស់នាង កំពុងតែ តម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅផ្ទះរបស់នាង ក្នុងក្រុង Incheon ។ នាង Park ជាជនរងគ្រោះ ស្លាប់បាត់បង់ជីវិតម្នាក់ ក្នុងចំណោម ៨៧ នាក់ ខណៈ ២១៥ នាក់ បន្តបាត់ខ្លួន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន