បន្ទាយមានជ័យ ៖ នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៣ នេះថា
ជនសង្ស័យ ដែលសម្លាប់នារីខារ៉ាអូខេនាគទិព្វ ២ ត្រូវកម្លាំងនគរបាល ចាប់ខ្លួនបានហើយ ក្រោយរត់
គេចខ្លួន អស់មួយសប្តាហ៍ កន្លងទៅនេះ ។

លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នឹង លន់
ហៅអាម៉ៅ ជាអ្នករត់ម៉ូតូឌុប នៅជាយដែនប៉ោយប៉ែត មានស្រុកកំណើត នៅខេត្តព្រៃវែង ត្រូវបាន
នគបាលចាប់ខ្លួន កាលពី វេលាម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣ នៅភូមិរការ ឃុំមេបុណ្យ
ស្រុកស្វាយអន្ទោរ ខេត្តព្រៃវែង។ ដកហូតបានវត្ថុតាងខោអាវប្រឡាក់ឈាមមួយកំប្លេរ។ ជនសង្ស័យ
ត្រូវបាននាំខ្លួន មកដល់ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ។

លោក អ៊ុំ សុផល បានបន្តថា ក្រោយធ្វើ សកម្មភាពប្លន់ សម្លាប់នារីការ៉ាអូខេនាគទិព្វ២ម្នាក់ ឈ្មោះ
ស៊ុនសុផានី ភេទស្រី អាយុ ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិសាត់ ជនសង្ស័យមានគ្នា ៣នាក់
បានយកម៉ូតូទៅលក់ នៅខេត្តកំពង់ធំ ក្នុងតម្លៃ ៩៥០ដុល្លារ ចែកប្រាក់គ្នាហើយ ពួកគេបានរត់គេច
ខ្លួនអស់ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៣កន្លងទៅនេះ គេបានប្រទះឃើញសពនារីរងគ្រោះ នៅ
លើគនរសម្រាម ក្បែរប្រឡាយទឹក មួយកន្លែងក្នុងក្រុងប៉ោយប៉ែត នគរបាល បានបើកការស្រាវជ្រាវ ក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង ។

បច្ចុប្បន្ននគរបាល កំពុងនាំជនសង្ស័យ ទៅឆែកឆេរបន្ទប់ស្នាក់នៅ និងស្វែករកវត្ថុតាងកាំបិត ដែល
ជនសង្ស័យ ប្រើប្រាស់អាករ នារីរងគ្រោះខាងលើ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់
ការ តាមនីតិវិធីច្បាប់៕

ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល