ក្រុមជំរើសជាតិហូឡង់ដែលគេវាយតំលៃថាជាក្រុមខ្លាំង បែរជាជួបការលំបាកយ៉ាងខ្លាំង
ក្រោមទំរង់លេងដ៏ម៉ឺងម៉ាត់របស់ក្រុមជំរើសជាតិដឺនម៉ាក។

ជាមួយនឹងទំរង់ដែលមានសុទ្ធតែកីឡាករល្អៗ គ្មានអ្វីគួរឲ្យសង្ស័យឡើយនៅពេលដែលហូឡង់
គ្រប់គ្រងការប្រកួតតាំងពីចាប់ផ្តើមដំបូង។ ឱកាសរកគ្រាប់មានជាច្រើនបន្តបន្ទាប់គ្នាសំរាប់កីឡា
ករ Persie, Robben រឺ Afellay។ ជាក់ស្តែងការវាយសំរុកច្រើនតែរកគ្រាប់បាល់មិនបាន ហូឡង់
ក៏ត្រូវទទួលផលតបស្នងមកវិញផងដែរ។ នៅនាទីទី24 កីឡាករKrohn-Dehli បានញាក់បាល់បាន
យ៉ាងល្អ ដាច់ខ្សែការពារហូឡង់ហើយស៊ុតបាល់បញ្ចូលទីបានសំរេចតាមប្រឡោះជើងរបស់អ្នក
ចាំទីMaarten Stekelenburg។

Krohn-Dehli លេងបាល់បានយ៉ាងល្អ

ពេលមានប្រៀបដោយការនាំមុខមួយគ្រាប់រួចហើយ ដឺនម៉ាកកាន់តែលេងក្រោមទំរង់ទប់ និងវាយ
បកកាន់តែល្អជាងមុន ដែលធ្វើឲ្យក្រុមកីឡាករហូឡង់គ្មានឱកាសរកគ្រាប់បាល់សងសឹកវិញបាន
ឡើយបើទោះជាធ្វើការវាយសំរុកយ៉ាងខ្លាំងក្លាយ៉ាងណាក៏ដោយ។ ចប់ការប្រកួត ដឺនម៉ាកឈ្នះ
ហូឡង់ 1-0ទទួលបាន 3ពិន្ទុ ឯហូឡង់ 0ពិន្ទុ៕

<object width="500" height="400" data="http://www.youtube.com/v/-EvuXy-U4wU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/-EvuXy-U4wU&rel=1" /></object>

Video Highlight Goal ហូឡង់-ដឺនម៉ាក

លទ្ធផល៖ ហូឡង់-ដឺនម៉ាក (0-1)
រកគ្រាប់បាល់៖ Krohn-Dehli 24’
កីឡាករចូលប្រកួត៖
ហូឡង់: Stekelenburg; Van Der Wiel, Heitinga, Vlaar, Willems; De Jong, Van Bommel; Robben,
Sneijder, Afellay; Van Persie

ដឺនម៉ាក: Andersen; Jacobsen, Kjaer, Agger, S. Poulsen; Jorgensen, Eriksen, Zimling;
Rommedahl, Bendtner, Krohn-Dehli

ដោយ៖ ណាណូ
ប្រភព៖ 24