CamNews

ម៉ានីតា ៖ "៣ឆ្នាំ​ទៀត ទើបខ្ញុំ​យកកូន"

ភ្នំពេញ៖ តារាសម្ដែង និងម៉ូដែលអ្នកនាង ម៉ានីតា បានបញ្ចប់ភាព នៅលីវរបស់ខ្លួនហើយ កាលពីថ្ងៃទី៦ ខែមិថុនាឆ្នាំ២០១៤កន្លងទៅនេះ ដោយសម្រេច រៀបអាពាហ៍ពិពាហ៍ ជាមួយ លោក ឌី ចាន់រតនៈ បម្រើការងារនៅក្នុង ក្រុមហ៊ុនទេសចរណ៍ ក្នុងស្រុកមួយ។ នៅក្នុងពិធីអាពាហ៍ពិពាហ៍ របស់ ម៉ានីតា ដែលបានរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ គឺមានភ្ញៀវកិត្តិយស ជាតារាសម្តែង និងតារាចម្រៀងល្បីឈ្មោះ មួយចំនួនមកចូលរួម អបអរសាទរយ៉ាងច្រើនកុះករ។

ប្រាប់គេហទំព័រ LookingTODAY កាលពីពេលថ្មីៗ កន្លងមកនេះ អតីតាសម្តែងអ្នកនាង ម៉ានីតា បាននិយាយថា ពិធីអាពាហ៍ពិពាហ៍របស់នាង ធ្វើឡើងកាលពីថ្ងៃទី៦ ខែមិថុនាឆ្នាំ២០១៤ គឺនាងបានអញ្ជើញភ្ញៀវចូល រួមមានប្រមាណជាង ៧០ តុ ក្នុងនោះ មានភ្ញៀវជាមិត្តសិល្បៈ ធ្លាប់រួមអាជីពជាងពាក់កណ្ដាល ។

អតីតតារាសម្តែង នាង ម៉ានីតា បាននិយាយបន្តថា នាងនិងស្វាមី លោក ឌី ចាន់រតនៈ បានស្គាល់ និងស្រឡាញ់គ្នាជិតពីរ ឆ្នាំមកហើយ ដូច្នេះទើបអ្នកទាំងពីរ សម្រេចចិត្តដឹកដៃគ្នា ចូលរោងជ័យគោរព ទៅតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ នៅថ្ងៃទី៦ នេះតែម្តង។ ទន្ទឹមនឹងនោះ ម៉ានីតា បានបញ្ជាក់ថា នាង និងលាឈប់ពីសិល្បៈទាំងស្រុង ក្រោយរៀបមង្គលការរួច ទៅចាប់អាជីថ្មីផ្ទាល់ខ្លួន គឺបើកហាងសាឡង។

នៅពេលសួរថា តើ នីតា មានគម្រោងយកបុត្រ នៅពេលណាក្រោយថ្ងៃ រៀបអាពាហ៍ពិពាហ៍ ? ចំពោះសំណួរនេះ ត្រូវបានអ្នកនាង ម៉ានីតា ឆ្លើយទាំងសម្តី រួសរាយមកវិញថា "ចាស់..បង ! បើតាមគំនិតខ្ញុំ ប្រហែលជា៣ ឆ្នាំទៀត ទើបយកបុត្រ ព្រោះចង់ទុកឱកាស រកលុយមួយរយៈសិន ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ចង់បានកូនចំនួន២នាក់តែប៉ុណ្ណោះ គឺ ប្រុសម្នាក់ និង ស្រីម្នាក់..!"។

យ៉ាងណាក្តីអ្នកនាង ម៉ានីតា បានបន្ថែមថា សម្រាប់ខ្លួននាង និង ស្វាមី បានស្រឡាញ់គ្នា ដោយចិត្តនិង ចិត្តម្យ៉ាងទៀត មុនសម្រេចចិត្តចូលរោងជ័យនេះ គឺបានមើលចិត្តនិង ស្វែងយល់ពីគ្នាអស់ហើយ ទើបឈានដល់ដំណាក់ កាលនៃការរៀប អាពាហ៍ពិពាហ៍ជាប្ដីប្រពន្ធ ទៅថ្ងៃអនាគត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល