CamNews

ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ ដែលរត់ចូល ទៅក្នុងព្រៃគេច ពីការគំរាមកំហែង សម្លាប់ បានត្រឡប់ មកផ្ទះវិញហើយ

កំពង់ឆ្នាំង៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ឈ្មោះទុយ ស្រីមុំ (ហៅវ៉េ) បានរត់ចូលទៅក្នុងព្រៃ គេចខ្លួនបាត់ អស់រយៈពេល ២យប់២ថ្ងៃ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោងប្រមាណ៨ព្រឹក បានត្រឡប់ មកដល់ផ្ទះ វិញហើយក្រោយពីប្រទះឃើញ ក្មេងស្រីរូបនេះចេញពីព្រៃចូល មកផ្ទះអ្នកស្រុក ដែលនៅឆ្ងាយដាច់តែ ឯងក្នុងព្រៃ ចំងាយប្រមាណ ពីផ្ទះរបស់ខ្លួនប្រហែល ២គីឡូម៉ែត្រ ។

គួររម្លឹកថា ក្មេងស្រីរូបនេះ បានរត់គេចចូលទៅក្នុងព្រៃ មិនហ៊ានចេញមកក្រៅ ធ្វើអោយអាណាព្យាបាល និង ក្រុមគ្រួសារព្រួយបារម្ភ អំពីសុវត្ថិភាព ខណៈមានបុរសម្នាក់ ដែលគេស្គាល់ឈ្មោះ ណុប សារឿន (ហៅម៉ៅ)  អាយុប្រមាណ ៤២ឆ្នាំ មានមុខរបរជាអ្នកស៊ីឈ្នួល អារទឹកកកនៅតំបន់ក្តុល មានប្រពន្ធឈ្មោះ មុំ រស់នៅ តំបន់១០៦ ក្នុងភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានទាញកាំបិត ដេញកាប់ ក្មេងស្រីរងគ្រោះ កាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ ។

ក្រោយពីត្រឡប់មកដល់ផ្ទះវិញ ក្មេងស្រី ឈ្មោះ ទុយ ស្រីមុំ(ហៅវ៉េ) បានរៀបរាប់អោយដឹងថា ដំបូងនាង មើលប្អូន និងបោសផ្ទះស្រាប់តែបុរសជាជនបង្ក ជេរនិងទាញពូថៅដេញគប់គំរាមវះស៊ីថ្លើម ធ្វើអោយ រូបនាងភ័យខ្លាច រត់គេចខ្លួនចូលទៅក្នុងព្រៃ តែម្តង ។ ក្មេងស្រីរូបនេះ បានបន្តអោយដឹងថា នាងបាន ចូលទៅនៅក្នុងព្រៃ រហូតដល់យប់ជ្រៅ ទើបដើរមកដេកនៅផ្ទះអ្នកស្រុក ដោយស្ងាត់ៗ លុះដល់វេលា ម៉ោងប្រហែល៤ទៀបភ្លឺ ងើបដើរចូលទៅក្នុងព្រៃវិញ នៅព្រឹកដែលនាងត្រឡប់មកវិញ គឺដោយសារ តែឃ្លានបាយពេក ទើបដាច់ចិត្តចូលទៅសុំបាយ យាយតា២នាក់ មានផ្ទះនៅក្នុងព្រៃដាច់ស្រយាលពីគេឯង ។

មេភូមិដំណាក់អំពិល លោក យឹម ឌឿន បានអោយដឹងថា សមត្ថកិច្ចនគរបាលប៉ុស្តិ៍ រួមនិងនគរបាលស្រុក ប្រជាពលរដ្ឋ ក្នុងភូមិនិងប្រជាការពារ បានចេញស្វែងរកក្មេងរងគ្រោះ រហូតទៅដល់ផ្ទះយាយតា ខាងលើទើបជួប ហើយបាននាំមកផ្ទះវិញ ។

អធិការនគរបាល ស្រុកទឹកផុស លោក ខែម វិបុល បានអោយដឹងថា ដោយសារតែផ្ទះ ប្រាជាពលរដ្ឋ នៅតំបន់១០៦ ឆ្ងាយដាច់ពីភូមិទើប មិនមានការរាយការណ៍ មកសមត្ថកិច្ចទាន់ពេលវេលា ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែក្រោយពីបាន ទទួលពត៌មានខាងលើ លោកបានចាត់កម្លាំង នគរបាល ដឹកនាំ ដោយលោក នង ភឺនអធិការ រងស្រុកទទួលបន្ទុក ព្រហ្មទណ្ឌ ចុះទៅស្វែងរកក្មេងស្រី រងគ្រោះដោយឡែក ជនបង្កបានរត់គេចខ្លួន បាត់ខណៈ ឃើញសមត្ថកិច្ចមកដល់ ។

សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ឈ្មោះ ទុយ ស្រីមុំ រស់នៅជាមួយជីតា ក្នុងតំបន់១០៦ ភូមិតំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល