មនុស្សចាប់ផ្តើមមានមុននៅលើស្បែកមុខ ៦០ភាគរយ គឺនៅចន្លោះអាយុចាប់ពី ១២ ដល់ ២៤
ឆ្នាំ។ បញ្ហាមុននេះគឺបណ្តាលមកពីកង្វះនូវសារធាតុចិញ្ចឹម វីតាមីន និង ការវិវត្តន៍នៃអាយុ និង
កោសិកាស្បែក។ មុខមានមុនគឺធ្វើឱ្យអ្នកបាត់បង់នូវសម្រស់ដ៏ស្រស់ស្អាត និងភាពទាក់ទាញ
ពីមនុស្សនៅជុំវិញខ្លួន ខ្មាស់អៀន និងមិនហ៊ានចេញក្រៅ ជាមួយមនុស្សជាទីស្រលាញ់។

ប៉ុន្តែ សូមកុំបារម្ភ ថ្ងៃនេះ យើងសូមណែនាំលោកអ្នកនូវរូបមន្តធម្មជាតិងាយៗ មួយចំនួនអាច
ជួយព្យាបាលកំចាត់ស្បែកមុខមានមុន ឱ្យជាសះស្បើយ បានក្នុងរយៈពេលដ៏ខ្លី។

វិធីទី១៖ សូមយកស្លឹកជីវ៉ាន់ស៊ុយ ១ក្តាប កិន ឬ ក្រឡុកយកទឹក រួចលាយជាមួយនឹង ម្ស៉ៅ
រមៀតបន្តិច កូរចូលគ្នាឱ្យសព្វ បន្ទាប់មកលាយនៅលើស្បែកមុខ របស់អ្នកកន្លែងមានមុនជា
រៀងរាល់យប់ ជាការសេ្រច។

វិធីទី២៖ សូមយកខ្ទឹមស ២ ទៅ៣ ខ្លែប កិន ឬក្រឡុកឱ្យម៉ដ្ឋ រួចលាបនៅលើស្បែក ជាការ
ស្រេច។
ចំណាំ៖ ចំពោះអ្នកដែលមានស្បែកប្រតិកម្ម សូមលាយខ្ទឹមស ជាមួយនឹង ទឹកដោះ
គោជូរបន្តិច កូរចូលគ្នាឱ្យសព្វ លាបនៅលើស្បែក កន្លែងមានមុន ជាការស្រេច៕

<object width="500" height="300" data="http://www.youtube.com/v/MNxM8NtKGhM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/MNxM8NtKGhM&rel=1" /></object>

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda