ទឹកជ្រោះប៊ូស្រាមានទីតាំងក្នុងស្រុកពេជ្រចិន្ដា ចម្ងាយ៤៣គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ ភ្ញៀវអាចទៅដល់ទីនោះបានតាមផ្លូវដីក្រហម។ ទឹកជ្រោះនេះជាកន្លែងដ៏គួរអោយចាប់អារម្មណ៍មួយ សម្រាប់ភ្ញៀវទេសចរដែលចង់ដឹងចង់ឃើញ។ ទឹកជ្រោះនេះត្រូវបានបែងចែកជាបីដំណាក់ៈ
ដំណាក់ទីមួយ
ទឹកជ្រោះមានបណ្ដោយ១៥ម៉ែត្រ និងកម្ពស់ពី៨ទៅ១២ម៉ែត្រ ក្នុងរដូវវស្សា និងកម្ពស់ពី១០ទៅ១៥ម៉ែត្រក្នុងរដូវប្រាំង។
ដំណាក់ទីពីរ
ទឹកជ្រោះមានបណ្ដោយ២៣ម៉ែត្រ និងកម្ពស់ពី១៥ទៅ២០ម៉ែត្រក្នុងរដូវវស្សា និងមានបណ្ដោយ២០ម៉ែត្រ និងកម្ពស់ពី១៨ទៅ២៥ម៉ែត្រក្នុងរដូវប្រាំង។ ទឹកជ្រោះដំណាក់ទីពីរមានចម្ងាយ១៥០ម៉ែត្រពីដំណាក់ទីមួយ។ ភ្ញៀវទេសចរមានភាពទាក់ទាញយ៉ាងលន្លងលន្លោចជាមួយកន្លែងនេះ។
ដំណាកទីបី
ទឹកជ្រោះមានល្បឿនហូរធ្លាក់លឿនជាងដំណាក់ទីពីរ។ ដំណាក់នេះគេមិនអាចទៅដល់បានទេដោយសារទីតាំងនេះស្ថិតក្នុងព្រៃក្រាស់ និងខ្វះការដឹកជញ្ជូន។

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia