ភ្នំពេញ ៖ ពីរនាក់ប្ដីប្រពន្ធ ដែលមិនហ៊ាន ប្រាប់ឈ្មោះ បាននិយាយថា រថយន្ដរបស់ពួក ម៉ាកកាមរីបាឡែន ពណ៌ ទឹកប្រាក់ គ្មានលេខ ស្លាកលេខ ដែលទើបនឹងទិញ ស្រាប់តែមាន ជនមិនស្គាល់មុខ លួចដុតគូទពី ក្រោយបណ្ដាល ឱ្យឆាបឆេះទៅផ្នែកកណ្ដាលខូចខាតប្រមាណ ៥០ភាគរយ កាលពីវេលាម៉ោង១យប់រំលង អាធ្រាត្រឈាន ចូលថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៤ លុះព្រឹកឡើងទើបសមត្ថកិច្ចមូល ដ្ឋាន ចុះទៅពិនិត្យ មើល និងសួរនាំជនរងគ្រោះ ដើម្បីធ្វើការស្រាវជ្រាវបន្ដទៀត ។

នៅព្រឹកថ្ងៃដដែលនេះ សេចក្ដីរាយការណ៍ ដំបូងបានឱ្យដឹងថា ប្ដីប្រពន្ធពីរនាក់ឈ្មោះ គ្នារហូតផ្ទុះហិង្សាដុត រថយន្ដខ្លួនឯង ប៉ុន្ដែ ពេលសមត្ថកិច្ចនិងភ្នាក់ ងារមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលចុះទៅត្រួតពិនិត្យ និង យកព័ត៌មានផ្ទាល់នៅកន្លែងកើតហេតុនោះ ទើប ដឹងថា ជាករណីលួចដុតរថយន្ដតាំងពីយប់ មកម្ល៉េះ ។

ម្ចាស់រថយន្ដរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ បាននិយាយថា កាលពីវេលាម៉ោង១យប់ ខណៈដែលពួកគេ កំពុង ដេក លង់លក់នៅក្នុង ផ្ទះជួល ស្ថិតនៅជិតផ្សារទួលពង្រ ភូមិត្រញំង រំចេក សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ស្រាប់តែមានក្លិនឈ្ងៀម ហើយក៏នាំគ្នាក្រោក ឡើងឃើញភ្លើងកំពុងឆាប ឆេះរថយន្ដរបស់ពួកគេ ពីផ្នែកខាង ក្រោយក៏ផ្អើលឆោឡោពន្លត់ ប៉ុន្ដែការខូចខាតអស់ប្រមាណ៥០ទៅ៦០ ភាគរយ ពោលឆេះគូទខាងក្រោយ ដំបូលពី លើ ទ្វារទាំងសងខាង និងពូកទាំងមុខទាំង ក្រោយផងដែរ ។

ជនរងគ្រោះទាំងពីរនាក់ បានបដិសេធ ថា ពួកគេមិនបានទាស់គ្នារហូតដុតរថយន្ដ ខ្លួនឯងឡើយ ពោលមានអ្នក លួចដុត ។

ដោយឡែកសេចក្ដីរាយការណ៍មួយទៀត បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ ម្ចាស់ផ្ទះមានជម្លោះ ជាមួយ ម្ចាស់ដី ឡូតិ៍ក្បែរខាង ដោយសារតែម្ចាស់ដីឡូតិ៍ នោះ បានដឹកដីកាត់មុខផ្ទះរបស់ខ្លួនធ្វើឱ្យ បែកភក់ រួចម្ចាស់ផ្ទះបានយករថយន្ដទៅ ដាក់នៅចំកណ្ដាលផ្លូវមិនឱ្យរថយន្ដដឹកដីទាំង នោះឆ្លងកាត់ ប៉ុន្ដែយ៉ាងណា គេមិនទាន់ ហ៊ានចោទប្រកាន់ថា ជាសកម្មភាពរបស់ ម្ចាស់ដីឡូតិ៍នោះទេ ។

រីឯសេចក្ដីរាយការណ៍ មួយទៀតពីប្រជាពលរដ្ឋ នៅក្បែរកន្លែង កើតហេតុបានដាក់ការសង្ស័យលើជម្លោះ ស្នេហា ត្រីកោណ ពោលបុរសជាប្ដីលួចមាន ស្រីថ្មី ធ្វើឱ្យប្រពន្ធខឹងឈ្លោះគ្នារហូតដុត រថយន្ដចោលតែម្ដង ពីព្រោះថា ក្រោយ កើតហេតុ ជនរងគ្រោះទាំងពីរនាក់ហាក់បីដូចជា មិនចង់ប្ដឹងទៅសមត្ថកិច្ចនោះឡើយ ។

បច្ចុប្បន្នរថយន្ដដែលរងការខូចខាតនេះ ក្រោយពីសមត្ថកិច្ចពិនិត្យរួចហើយ ប្រគល់ ទៅឱ្យម្ចាស់ រថយន្ដវិញ ដើម្បីយកទៅជួស ជុលប្រើប្រាស់បន្ដទៀត តែគួរឱ្យស្ដាយ ទើប នឹងទិញសោះ បែរជាត្រូវគេលួចដុតយ៉ាង ដូច្នេះ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល