ប្រសិនបើងាកសំឡឹងមើលទៅកាន់អតីតកាលខាងវិស័យឧស្សាហកម្មកុំព្យូទ័រ ជានិច្ចកាល
គេតែងតែឃើញបណ្តាឧបករណ៍អេឡិចត្រូនិចទាំងឡាយច្រើនតែមានទំហំធំៗ និងទំងន់ក៏
កាន់តែធ្ងន់ រីឯរចនាសម្ព័ន្ធវិញគឺទាបបំផុត (ធៀបជាមួយសម័យបច្ចុប្បន្ន) ។
ប៉ុន្តែនៅក្នុងសម័យកាលនោះបណ្តាឧបករណ៍ទាំងអស់នោះគឺជាឧបករណ៍ដែលត្រូវបានគេ
ចាត់ទុកថាជាដំណាក់កាលកំពូលបំផុតនៅក្នុងពិភពបច្ចេកវិទ្យា។ ជាក់ស្តែងដូចជាឧបករណ៍
រក្សាទិន្នន័ន(Hard disk) ប្រភេទ 305 RAMAC (Random Access Method of Accounting and
Control) របស់ក្រុមហ៊ុន IBM កាលពីឆ្នាំ១៩៥៦ ,បើទោះបីជាវាមានទំហំត្រឹមតែ ៥MB ក៏ពិត
មែន ប៉ុន្តែនៅសម័យកាលនោះ គេត្រូវផ្គុំបញ្ចូលគ្នារហូតដល់ចំនួន ៥០ បន្ទះនៃ discs ដែល
មានទំហំ ២៤អ៊ីង និងមានផ្ទៃរហូតដល់ ១៦ម៉ែត្រការ៉េទើបអាចចេញជារូបរាង Hard disk
មួយនេះឡើង រីឯទំងន់របស់វាវិញគឺរហូតដល់ជាងមួយតោនឯណោះ។ ក្រៅពីមានទំហំដ៏ធំ
ដូច្នេះហើយ ដោយឡែកចំពោះតំលៃឈ្នួលវិញក៏កាន់តែមានកំរិតមួយខ្ពស់ផងដែរគឺ ត្រូវចំ
ណាយប្រាក់សំរាប់ជួលរហូតដល់ ៣៥.០០០ ដុល្លាក្នុងមួយឆ្នាំ គឺផ្ទុយស្រឡះពីសម័យ
បច្ចុប្បន្ននេះដែលយើងអាចមាននៅក្នុងដៃនូវ Hard disk ដែលមានទំហំរាប់រយ GB ជាមួយ
តំលៃក៏កាន់តែទាបជាងមុនផងដែរ៕
ប្រភព៖ Engadget
ដោយ៖ រស្មី