ភ្នំពេញៈ ក្រោយពីពិធីមង្គលការ របស់តារាស្រីសម្បុរស្រអែម អ្នកនាង សោម ម៉ាល័ក្ខ និង ស្វាមីថ្មោងថ្មី ជាអាណិកជនខ្មែរ រស់នៅអូស្ត្រាលី បានបញ្ចប់ទៅ គេសង្កេតឃើញថា គូស្វាមីភរិយាមួយនេះ បានប្រញាប់ប្រញាលដឹកដៃគ្នាដើរលេង នៅតាមរមណីយដ្ឋាន ក្នុងប្រទេសជាច្រើនកន្លែង ដើម្បីសាងអនុស្សាវរីយ កាន់តែផ្អែមជាមួយគ្នា មុនពេលស្វាមី ត្រូវឃ្លាតចេញពីដើមទ្រូង ទៅបំពេញការងារ ឯនាយសមុទ្រវិញ ។

បន្ទាប់ពីអតីតអ្នកមេម៉ាយ ចាយរាង អ្នកនាង សោម ម៉ាល័ក្ខ បានចូលរោងការ ជាមួយស្វាមីថ្មី ដើម្បីបញ្ចប់ភាពមេម៉ាយនោះ ធ្វើឲ្យមហាជនគិតថា តារាស្រីរូបនេះ អាចនឹងក្លាយជា មនុស្សស្រីម្នាក់ ដែលមានសំណាង និងសុភមង្គលគ្រួសារ មិនចាញ់អ្នកសិល្បៈផ្សេងៗ ដោយសារតែនាងធ្លាប់ បានបញ្ជាក់បា្រប់ LookingTODAY ថា ការរៀបការលើកទី២នេះ គឺជាមង្គលការ ដែលធ្វើឲ្យនាង មានសុភមង្គល ពេញចិត្ត នឹងរៀបការជាមួយស្វាមី ។ ម្យ៉ាងទៀតព្រោះតែការស្រឡាញ់ យល់ចិត្តថ្លើមគ្នានេះហើយ គឺដាច់ខាតចំណងស្នេហ៍នេះ មិនអាចមានភាពរង្គោះរង្គើ ដូចមង្គលការមុនឡើយ ។

តែអ្វីគ្រប់យ៉ាង ដែលតារាសម្តែង អ្នកនាង សោម ម៉ាល័ក្ខ បានអះអាងក្តែងៗ ជាសាធារណៈ នោះ បានប្រែក្លាយទៅជាចម្ងល់ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រនាងជាច្រើន មានការភ្ញាក់ផ្អើលស្ទើរ នឹកស្មានមិនដល់ ក្រោយពីនាងបង្ហោះរូបថត ជាច្រើនសន្លឹក បង្ហាញពីភាពសោក សៅបង្ហូរទឹកភ្នែក រំលេចលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង។

តាមរយៈការបង្ហាញរូបភាព បែបនេះ បានធ្វើឲ្យមិត្តភក្តិក្នុង បណ្តាញសង្គមបាន Comment សួរនាំ ពីទុក្ខសោកនាង និងមូលហេតុ ដែលនាងបង្ហូរទឹកភ្នែកជាច្រើននាក់។ តែទីបំផុតមូលហេតុ នៃការសម្រក់ទឹកភ្នែកនោះ មិនមែនមកពីនាងមានបញ្ហារកាំរកូស ជួបភាពឈឺចាប់ ស្អិតទ្រូងអ្វីជាមួយស្វាមីនោះទេ ធាតុពិតការដែលនាងស្រក់ទឹកភ្នែក ពិបាកចិត្តនោះ គឺដោយសារតែនាងថ្ងូរនឹកស្វាមី ឃ្លាតឆ្ងាយពីដើមទ្រូងខ្លាំងពេក ខណៈដែលទើបតែរៀបការហើយថ្មីៗ នៅក្នុងការឆ្លើយតប ជាមួយមិត្តភក្តិ ក្នុង Facebook នោះ នាងបានសរសេរថា “ខ្ញុំនឹកប្តីខ្ញុំណាស់…ហ៊ី....”។

ការថ្លែងដោយពាក្យត្អូញត្អែរតាមហ្វេសប៊ុក របស់នាងបែបនេះ គឺធ្វើឡើងបន្ទាប់ពីស្វាមីរបស់នាង បានចាកចេញទៅអូស្ត្រាលីវិញ កាលពី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល