CamNews

អាងខ្លួនជា អង្គរក្សមន្រ្តីធំ បើករថយន្ត​ បុកគេហើយ ទះកំភ្លៀង ជនរងគ្រោះ ៣ដៃទៀត

តាកែវ៖ បុរសស្លៀកពាក់ ឯកសណ្ឋានអង្គរក្សម្នាក់ ដែលអួតថា ខ្លួនជាអ្នកការពារមន្រ្តីធំ បានចេញ
ពី រថយន្ត រួចទះកំភ្លៀង ជនរងគ្រោះ ដែលជា អ្នកបើកបរម៉ូតូម្នាក់ បីដៃ បន្ទាប់ពីយានជំនិះ របស់គេ
ទាំង២ ប៉ះទង្គិចគ្នា បន្តិចបន្តួច នៅលើដងផ្លូវ ត្រង់ចំណុចកែងផ្លូវថ្មី ក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ
ខេត្តតាកែវ កាលពីវេលា ម៉ោង៩ព្រឹក ថ្ងៃច័ន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅ ។

អ្នកដឹងហេតុការណ៍ បាននិយាយថា ទោះបីជា មន្រ្តីអង្គរក្សនោះ បានទះកំផ្លៀង ជនរងគ្រោះឡើង
ប៉ោងមុខ ក៏ដោយ ប៉ុន្តែបន្ទាប់ពីនាំ ទៅកាន់អធិការដ្ឋាន នគរបាល ក្រុងដូងកែវ មិនបានមួយស្របក់
ផង ជនបង្កបែរជា ចេញមកក្រៅធ្វើព្រងើយ ហាក់ដូចគ្មានរឿងអ្វីកើតឡើង បន្តិចសោះ ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបាននិយាយថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ដែល
ស្លៀកពាក់ ជាឯកសណ្ឋានអង្គរក្ស បើករថយន្តកាមរី ស៊េរីឆ្នាំ៩១ ពណ៌ស្លែ និងពាក់ស្លាកលេខ ខ.ម.
២-៧៩២៣ តែម្នាក់ឯង លុះមកដល់ត្រង់ កន្លែងកើតហេតុ ម៉ូតូជនរងគ្រោះ ក៏បានបើកឆ្លងផ្លូវ ស្រាប់
តែត្រូវរថយន្តខាងលើ បុកចំកន្ទុយ ម៉ូតូតែម្តង បណ្ដាលឲ្យម៉ូតូដួល នៅចំហៀងផ្លូវ ។ នៅពេលនោះ
គេឃើញ បុរសជាអង្គរក្ស បានចុះ ពីលើរថយន្ត ស្ទុះមកទះកំភ្លៀង ជនរងគ្រោះបីដៃ ទាំងកម្រោល
បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូឡើងប៉ោងមុខ ហើយអង្គរក្ស រូបនេះ បំរុងនឹងវាយជនរងគ្រោះបន្ថែមទៀត
ក៏ប៉ុន្តែត្រូវ បានប្រជាពលរដ្ឋ ដែលឈរមើល ស្រែកឃាត់ម្នាក់ មួយម៉ាត់ៗ ស្របពេល ដែលកំលាំង
កងរាជអាវុធហត្ថ ក្រុងដូនកែវ បានចុះមកដល់ផងនោះ ទើបជនរូបនោះ ព្រមឈប់ ប្រើអំពើហិង្សា។

ប្រភពខាងលើបានឱ្យដឹងទៀតថា មួយសន្ទុះក្រោយមក គេបានឃើញកំលាំង នគរបាលក្រុងដូនកែវ
ចុះទៅដល់កន្លែង កើតហេតុ តែទោះជាយ៉ាងនេះក្តី បុរសអង្គរក្សរូបនេះ ក្អេងក្អាងមិនខ្លាចញញើត
សមត្ថកិច្ច បន្តិច ណាសោះ ដោយគេនៅតែអួតអាងថា រូបគេជាអង្គរក្សថ្នាក់ដឹកនាំ ដ៏មានឥទ្ធិពល
ម្នាក់ដូច្នោះចង់សមត្ថកិច្ច យកគេទៅដល់ណា ក៏គេមិនខ្លាចនោះដែរ។ បន្ទាប់មកសមត្ថកិច្ច បានយក
រថយន្តបង្កហេតុ និងជនដៃដល់ ព្រមទាំងជនរងគ្រោះ មកកាន់អធិការដ្ឋាននគរបាល ក្រុងដូនកែវ
ដើម្បីដោះស្រាយគ្នា ក៏ប៉ុន្តែឃាត់ខ្លួនជនដៃដល់ បានមួយដង្ហើមចង្រិត ក៏ដោះលែងទៅវិញ ក្នុងនោះ
សមត្ថកិច្ច បានដើរតួជាអ្នក សម្រួលឲ្យជនទំនើងនេះ ជាមួយនឹងការ បង់ប្រាក់បន្តិចបន្តួច ដល់ជនរង
គ្រោះ ដើម្បីបញ្ចប់រឿង តែម្ដង។

យោងតាមមន្រ្តី សមត្ថកិច្ចមួយចំនួន ដែលសុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់ថា បានជា
សមត្ថកិច្ច ក្រុងដូនកែវ មិនហ៊ានចាត់ការអង្គរក្សទំនើងរូបនេះ ទាំងដឹងថា គេបានប្រើហិង្សាក៏ដោយ
គឺដោយសារ តែគេឮអង្គរក្សទំនើងរូបនេះ បានទូរស័ព្ទទាក់ទងទៅ លោកស្នងការ អ៊ុក សំណាង មិន
ដឹងជានិយាយគ្នា រឿងអីនោះទេ ទើបបានជានគរបាលគ្រប់គ្នា ភ័យស្លន់ស្លោជួយសម្រួល បញ្ចប់រឿង
ដោយមិនឲ្យជនរងគ្រោះប្ដឹងទៅកាន់តុលាការ ហើយម្យ៉ាងទៀត លោកអធិការក្រុងដូនកែវ សុខ អេង
លី ក៏ស្គាល់គ្នានឹងជនដៃដល់នេះ ផងដែរ ទើបបិទរឿងស្ងាត់ឈឹងតែម្ដងទៅ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំអាចសុំការបំភ្លឺពីលោក អធិការក្រុងដូនកែវ សុខ អេងលី និង ស្នង
ការនគរបាល ខេត្តតាកែវ លោក អ៊ុក សំណាង បានទេ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែឧសភា
ឆ្នាំ២០១៣ ជុំវិញករណីម្ចាស់រថយន្ត ពាក់ឯកសណ្ឋានរង្គរក្ស ទះកំភ្លៀង ប្រជាពលរដ្ឋ តូចទាបនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល