CamNews

ខឹងម្តាយនិង បងស្តីបន្ទោសរឿង ដើរលេងច្រើន ផឹកថ្នាំបាញ់ ស្មៅសម្លាប់ខ្លួន

បាត់ដំបង ៖ យុវតីវ័យ១៦ឆ្នាំ វក់ដើរលេង ជាមួយមិត្តភក្តិមិន សូវចូលរៀនម្នាក់ បានខឹងម្តាយ និងបង ប្រុសស្តីបន្ទោស ឲ្យរឿងដើរលេងច្រើន សម្រេចចិត្តផឹក ថ្នាំបាញ់ស្មៅ ធ្វើអត្តឃាត កាលពីវេលា ម៉ោង៧ យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចភូមិកណ្តាល ឃុំអូររំដួល ស្រុកភ្នំព្រឹក តែត្រូវក្រុមគ្រួសារ បញ្ជូនមក សង្រ្គោះ នៅមន្ទីរពេទ្យខេត្ត បាន១យប់លុះរសៀល ម៉ោង៣ ថ្ងៃទី២៦ ខែវិច្ឆិកា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ រួចគ្រូពេទ្យបានអនុញាតិឲ្យ ដឹកសពចេញយកទៅធ្វើ បុណ្យតាមប្រពៃណី ។

លោក សារ៉េត វិសេដ្ឋ អធិការរង នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចភូមិកណ្តាល ឃុំអូររំដួល ស្រុកភ្នំព្រឹក មានករណីធ្វើអត្តឃាត ខ្លួនឯង មួយបានកើតឡើង ដោយជនរងគ្រោះបានផឹកថ្នាំ បាញ់ស្មៅបំណងសម្លាប់ខ្លួន ភ្លាមៗនោះក្រុម គ្រួសារ បាន ដឹកជនរង គ្រោះមកមន្ទីរ ពេទ្យខេត្ត ដើម្បីសង្រ្គោះជីវិត លុះដល់ម៉ោង ៣រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង ។

តាមសម្តីម្តាយ ជនរងគ្រោះបាននិយាយ ប្រាប់សមត្ថកិច្ចថា កូនស្រីរបស់គាត់បាន ផឹកថ្នាំសម្លាប់ខ្លួននេះ ដោយសារតែខឹងម្តាយ និងបងប្រុសបានស្តីបន្ទោស ឲ្យរឿងដើរលេងច្រើនមិនសូវចូលរៀន ហើយដើរបាត់ៗពីផ្ទះ លុះយប់ឡើងគាត់ដើរទៅមើលស្រាប់តែឃើញប្រកាច់ ហើយឃើញដបថ្នាំស្មៅនៅជិតនោះ ហើយនាំគ្នាផ្អើលឆោឡោពេញផ្ទះតែម្តង។ជនរងគ្រោះដែលបានស្លាប់នេះមានឈ្មោះ ភាព មុំ ភេទស្រីអាយុ១៦ឆ្នាំ រៀនថ្នាក់ទី៩ នៅវិទ្យាល័យឃុំពេជ្រចិន្តា មានបងប្អូន៣នាក់ ប្រុស២នាក់ជាបង និងជនរងគ្រោះជាកូនពៅ ម្តាយឈ្មោះ រឹង រ៉ាត់ អាយុ៤៨ឆ្នាំ មុខរបរធ្វើចម្ការ ជាស្រ្តីមេម៉ាយ។បច្ចុប្បន្នសពជនរង គ្រោះក្រុមគ្រួសារកំពុងធ្វើបុណ្យតាមប្រពៃណីនៅផ្ទះស្រុកភ្នំព្រឹក។

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល