CamNews

ប្រាសាទអាថ៌កំបាំង ដ៏ស្រស់ស្អាត ព័ទ្ធជុំវិញដោយទឹក

​កសាងៈ ចុង​សតវត្សរ៍​ទី​១២
​សាសនាៈ ព្រះពុទ្ធ​
​ព្រះមហាក្សត្រៈ ជ័យវរ្ម័ន​ទី​៧
​រចនាប័ទ្មៈ បាយ័ន​
​ ប្រាសាទបាយ័ន​សម្បូរ​ទៅដោយ​ការតុបតែង​បែប​ខ្មែរ ដែល​បាន​កសាងឡើង​ចុង​សតវត្សរ៍​ទី​១២ ឬ​នៅ​ដើម​សតវត្សរ៍​ទី​១៣​។ ប្រាសាទ​នេះ​បាន​កសាង​នៅ​ចំ​កណ្ដាល​នៃ​រាជធានី​របស់​ព្រះបាទ​ជ័យវរ្ម័ន ហើយ​អង្គរធំ​ជា​ប្រាសាទ​ចុងក្រោយ​ដែល​បាន​កសាង​នៅ​សម័យអង្គរ និង​ជា​ប្រាសាទ​សម័យអង្គរ​តែមួយគត់​ដែល​បាន​សាងសង់ឡើង​ដំបូង​ជា​ទី​ សក្ការៈបូជា​ពុទ្ធសាសនា​មហាយាន​ដែល​ឧទ្ទិស​ដល់​ព្រះពុទ្ធ​។ បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​បាន​ជ័យវរ្ម័ន​​ប្រាសាទ​នេះ​ត្រូវ​ បាន​បញ្ជាក់ និង​បន្ថែម​នៅពេល​ក្រោយ​ដោយ​ព្រះមហាក្សត្រ​កាន់សាសនា​ហិណ្ឌូ និង​ពុទ្ធសាសនា​ហិន​យាន​ដោយ​ផ្អែក​លើ​ជំនឿ​សាសនា​របស់​ព្រះអង្គ​។​
​ លក្ខណៈពិសេស​របស់​ប្រាសាទ​បាយ័ន​គឺជា​ពហុភាព​នៃ​មុខ​ថ្ម​ដ៏​ស្ងប់ស្ងាត់ និង​ធំៗ​នៅលើ​ប៉ម​ជាច្រើន​ដែល​លេច​ចេញ​ពី​ដំបូល​ខ្ពស់ និង​ក្នុង​ចំណោម​ជុំវិញ​កំពូល​កណ្ដាល​។ ភាពស្រដៀងគ្នា​នៃ​មុខ​ដ៏​ធំ​ចំនួន​២១៦​ទៅ​នឹង​រូបចម្លាក់​នៃ​ព្រះបាទ​ ជ័យវរ្ម័ន​ទី​៧​បានធ្វើអោយ​អ្នកប្រាជ្ញ​មួយចំនួន​ធ្វើ​សម្មតិកម្ម​ថា មុខ​ទាំង​អស់នោះ​ជាការ​តំណាងអោយ​ព្រះមហាក្សត្រ​នោះ​តែម្ដង​។ អ្នក​ផ្សេង​ទៀត​ជឿជាក់​ថា​មុខ​ទាំងអស់​នោះ​ជា​របស់ អ​វ​លោ​កិតិ​ស្វារៈ ជាការ​ប្រៀបធៀប​នឹង​ព្រះ​ពោធិសត្វ​។​
​ប្រាសាទ​នេះ​ក៏​ជា​ការពេញនិយម​ ដោយសារ​មាន​ចម្លាក់​គួរអោយ​ចាប់អារម្មណ៍​មួយចំនួន ដែល​ជា​តំណាងអោយ​ការ​លាយ​បញ្ចូល​គ្នា​មិន​ធម្មតា​មួយ​នៃ​ទស្សនីយភាព​ទេវ​កថា ប្រវត្តិសាស្ត្រ និង​លោកីយ៍​។ នេះ​ជា​ប្រសាទ​មួយ​ក្នុងចំណោម​ប្រាសាទ​ជាច្រើន​ទៀត​ដែល "​ត្រូវតែ​ទស្សនា​" ៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia