រដ្ឋមន្រ្តីការបរទេស Surapong Tovichakchaikul និងរដ្ឋមន្រ្តីក្រសួងថាមពល Pichai
Naripthaphan របស់ព្រះរាជាណាចក្រថៃបានធ្វើដំណើរមកដល់ព្រះរាជាណាចក្រ
កម្ពុជាហើយកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះក្នុងដំណើរទស្សនះកិច្ចផ្លូវការពីរថ្ងៃដើម្បី
ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោករដ្ឋមន្រ្តីការបរទេស Surapong Tovichakchaikul នឹងជួបពិភាក្សាការងារជាមួយ
និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហ
ប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា។ ហើយរូបលោកក៏នឹងលើកយកការពិភាក្សាអំពី
ទណ្ឌិតថៃពីរនាក់ដែលបានជាប់ពន្ធនាគារនៅភ្នំពេញនៅក្នុងជំនួបនេះផងដែរនេះបើ
តាមការចេញ ផ្សាយរបស់កាសែតបាងកកប៉ិស្តិ៍របស់ប្រទេសថៃ៕
ដោយ
វឌ្ឍនា