ព័ត៌មានអន្តរជាតិ ៖ បន្ទាប់ពី មានការដកស្រង់ សម្តីមន្រ្តី ប៉ូលីសក្នុងស្រុក ទីភ្នាក់ងារ សារព័ត៌មានបរ ទេស ស៊ិនហួរ កាលពីវេលាល្ងាច ថ្ងៃ ១៧ មករា ម្សិលមិញនេះ បានចេញអត្ថបទផ្សាយ អោយដឹងថា នៅឯ ប្រទេស អាហ្វហ្គានីស្ថាន ឯណោះវិញ ពលរដ្ឋស្លូតត្រង់ យ៉ាងហោច ណាស់ ៣ នាក់ បានស្លាប់ បាត់បង់ជីវិត ខណៈ ៣០ នាក់ផ្សេងទៀត បានទទួលរងរបួស ធ្ងន់ និង ស្រាល ក្រោយពីមានករណី វាយប្រហារ ដោយបំផ្ទុះគ្រាប់បែក អត្តឃាត ទៅលើ រថភ្លើង អ្នកដំណើរ មួយគ្រឿង ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់ បន្តអោយដឹងថា ករណីវាយប្រ ហារដោយបានបំផ្ទុះគ្រាប់បែក អត្តឃាត មួយនេះ ត្រូវបានឧក្រិដ្ឋជន បើកការវាយប្រហារ របស់ខ្លួន កាលពីវេលាព្រឹក ថ្ងៃ សុក្រ ទី ១៧ មករា ម្សិលមិញនេះ ទៅលើរថភ្លើង ដឹកអ្នកដំណើរមួយគ្រឿង មានទីតាំង ស្ថិតនៅក្នុងស្រុក Rajanpur ភាគកណ្តាល ប្រទេស អាហ្វហ្គានីស្ថាន ។

គួររំឭកផងដែរថា ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ពីមន្រ្តីប៉ូលីស ប្រចាំតំបន់ ដោយបានចុះទៅដល់ កន្លែងកើតហេតុផ្ទាល់ និងបានបញ្ជូនជនរងគ្រោះ ទាំង ៣០ នាក់ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងស្រុក ដែលជិត បំផុត ។ ដោយឡែក មកទល់នឹងខណៈ ក្រុមមន្រ្តី ប៉ូលីសផ្សេងទៀត ក៏កំពុងតែ ធ្វើការតាមដាន ស៊ើបអង្កេត ដើម្បីចាប់ក្រុមឧក្រិដ្ឋជន ដែលនៅពីក្រោយរឿងហេតុមួយនេះ យកមក ផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ